• 2018-01-03 09:23:10
  • ព័ត៌មាន

ភូមិដំណាក់ដំរី នៅក្បែរជើងភ្នំគីរីរម្យទេសភាពស្អាតខ្លាំងរកលេខដាក់គ្មាន

  • 2018-01-03 09:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្បែរ​ជើង​ភ្នំ​គិរីរម្យ ភូមិ​ដំណាក់​ដំរី គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​បែប​កែ​ច្នៃ​ថ្មី​មួយ​ទៀត ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

ប្រសិន​បើ​ប្រិយមិត្ត​បាន​ទៅ​ដល់​ទីនោះ ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ ដ៏​ស្រស់​បំព្រង​លាត​សន្ធឹង​លើ​ផ្ទៃដី​រាប់រយ​ហិច​តា។ បើ​តាម​អ្នក​គ្រប់​គ្រង​រីសត​នេះ បាន​ប្រាប់​ Sabay ថា ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​កម្សាន្ត​នឹង​ទទួល​បាន​ការ​កម្សាន្ត​ជា​ច្រើន ក្រៅ​ពី​ផ្ដិត​យក​ទេសភាព​ដ៏​ប្រណិត​ដូចជា៖ ការ​ជិះសេះ​លម្ហែ​អារម្មណ៍​ ស្ទូច​ត្រី បោះតង់ បាល់ទាត់ បាល់​ទះ។ ជា​ពិសេស​ថែម​ទាំង​មាន​អាង​ហែល​ទឹក ភោជនីយដ្ឋាន មាន​ម្ហូប​គ្រប់​ប្រភេទ​ក្នុង​តម្លៃ​ដ៏​សមរម្យ​ទៀត​ផង។

ចំពោះ​កន្លែង​ស្នាក់​នៅ​វិញ​កាន់​តែ​ពិសេស​ថែម​ទៀត នៅ​ភូមិ​ដំណាក់​ដំរី​ភ្ញៀវ​ទេសចរណ៍​អាច​ស្នាក់​ជា​តង់ វិឡា ផ្ទះ​រចនាបថ​ម៉ូត​ខ្មែរ​។ល។

យ៉ាងណា​ក្ដី អ្នក​គ្រប់គ្រង​រីសត​ខាង​លើ​នេះ ប្រាប់​ថា នៅ​មិន​ទាន់​បើក​ដំណើរការ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​កំពុង​រៀបចំ​ដំណើរ​ការ​បណ្ដើរៗ​ហើយ ចំណែក​ឯ​តម្លៃ​ក្នុង​ការ​ស្នាក់​នៅ​ក៏​មិន​ទាន់​បញ្ចេញ​ដែរ​ ដោយ​រង់ចាំ​ថ្ងៃ​បើក​ដំណើរការ​តែ​ម្ដង។

ភូមិ​ដំណាក់​ដំរី មាន​ស្ថិត​នៅ​ក្នុង​ឃុំ​គិរីរម្យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ​ដើម្បីទៅដល់តំបន់ទេសចរណ៍មួយនេះ ប្រិយមិត្តត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដល់ផ្សារត្រែងត្រយឹងបត់ចូលប្រមាណ ៨គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងឃើញរីសតមួយដ៏ស្រស់បំព្រង ខ្យល់អាកាសដ៏បរិសុទ្ធ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់