- 2018-01-19 05:30:00
- ព័ត៌មាន
ទឹកមុខ៤យ៉ាង បញ្ជាក់ពីចរិតមនុស្សប្រុសខ្ទេចគ្មានសល់
- 2018-01-19 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកមុខ៤យ៉ាង បញ្ជាក់ពីចរិតមនុស្សប្រុសខ្ទេចគ្មានសល់
ចន្លោះមិនឃើញ
មនុស្សប្រុសមួយចំនួន មិនសូវពូកែនិយាយស្ដីច្រើនប៉ុន្មានទេជាមួយមនុស្សស្រី ពួកគេតែងតែសម្ដែងចេញសកម្មភាពទំនាក់ទំនងតាមរយៈទឹកមុខ។ ពេលខ្លះមនុស្សស្រីលួូចស្រឡាញ់គេ ប៉ុន្តែមិនហ៊ានសារភាពនោះទេ ព្រោះត្រូវការវិនិច្ឆ័យជាមុនសិន។ ខាងក្រោមនេះ ជាការបង្ហាញរបស់បុរសទូទៅមួយចំនួន ដែលនារីអាចធ្វើការសម្រេចចិត្តថាបុរសនោះជាមនុស្សចរិតបែបណា និងសាកសមជាមួយខ្លួនដែរឬទេ?
១ ធ្វើមុខស្មើ
អាចបញ្ជាក់បានថា បុរសម្នាក់នេះជាមនុស្សប្រាកដនិយមជាមនុស្សប្រុងប្រយ័ត្នខ្ពស់ ហើយមិនងាយធ្វើខ្លួនឱ្យមានភាពស្និទ្ធស្នាល ឬបើកចំហចំពោះអ្នកដទៃភ្លាមៗទេ។ អាចនិយាយបានថា គេនៅមានល្បិចបន្តិចមិនញាប់ញ័រ គេជាមនុស្សដែលមានវិចារណញ្ញាណ ក្នុងការប្រើជីវិត ល្មមគួរសម។ បុរសបែបនេះ ពេលខ្លះដូចជាហ្មត់ចត់ជ្រុល ជាហេតុធ្វើឱ្យអ្នកដទៃពិបាកក្នុងការរស់នៅក្បែរខ្លួន។
២ ញញឹមដែរ ប៉ុន្តែទឹកមុខស្មើ
អាចបញ្ជាក់បានថា ខាងក្រៅគេអាចនឹងមើលទៅជាមនុស្សដែល ស្ងាត់ស្ងៀម ប៉ុន្តែការពិតទៅ គេជាមនុស្សដែលរួសរាយ សប្បាយៗ គ្រាន់តែសាមីខ្លួនលាក់នូវអារម្មណ៍ និងភាពសប្បាយទុក ពោលគឺគេជាមនុស្សដែលពូកែលាក់អារម្មណ៍ លាក់អាការៈមែនទែន ជាមនុស្សដែលចេះដាក់ខ្លួន។ បុរសបែបនេះ ទោះបីជាមឹះៗបន្តិច ប៉ុន្តែមើលទៅមានមន្តស្នេហ៍មិនតិចឡើយ។
៣ មើលមុខរួចញញឹមជ្រុងមាត់
អាចបញ្ជាក់បានថា គេជាមនុស្សប្រាកដនិយមបង្គួរម្នាក់ដែរ គេនឹង ប្រើជីវិតប្រកបដោយភាពប្រុងប្រយ័ត្ន ហ្មត់ចត់ ចូលចិត្តរៀបគម្រោង ចូលចិត្តជួយសង្គ្រោះអ្នកដទៃ ជាមនុស្សរួសរាយ សប្បាយៗហើយបើកចំហ។ បើសេពគប់ជាមួយអ្នកណាម្នាក់ គេតែងតែបើកចំហ បើស្រឡាញ់ អ្នកណាម្នាក់ គឺស្រឡាញ់ដោយស្មោះទៀតផង បុរសបែបនេះ គឺជាក្តីប្រាថ្នារបស់ស្រីៗ។
៤ ចូលចិត្តប៉ប្រិចភ្នែកញឹកញាប់
អាចបញ្ជាក់បានថា គេជាមនុស្សបើកចំហ និងរួសរាយសប្បាយៗ បំផុតចូលចិត្តសប្បាយ ចិត្តទូលាយ ចូលចិត្តរាប់អាន និងមិនខ្វល់រឿងកំប៉ិកកំប៉ុកជុំវិញខ្លួន។ ជាមនុស្សបែបនេះ ច្រើនតែចូលចិត្តភាពសម័យ និយម ចូលចិត្តអ្វីដែលប្លែកថ្មី ផ្តោតការយកចិត្តទុកដាក់ ចំពោះបច្ចេកវិទ្យាបំផុត។ បុរសបែបនេះអាចនិយាយបានថា ជាមនុស្សឆាប់ធុញទ្រាន់អ្វីដែលចាស់ៗ៕
ប្រភព៖ ដកស្រង់ Fortune Teller Khmer
ចុចអានបន្ថែម៖