• 2018-02-05 03:56:34
  • ចរាចរណ៍

មើលឲ្យហើយ! នេះជាផ្លូវរថភ្លើងទៅព្រលានយន្តហោះត្រៀមដំណើរការមុនចូលឆ្នាំខ្មែរ

  • 2018-02-05 03:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង​ធុនស្រាលសម្រាប់ដឹកអ្នកដំណើរនៅភ្នំពេញ ​សម្រេច​បាន​ប្រវែង​ ៥០០ ម៉ែត្រ នៃ​ប្រវែង​ផ្លូវ​សរុប​ ១៣០០ ម៉ែត្រ។ បើតាមក្រសួង​សាធារណ​ការ​បានអះអាងថា ​ផ្លូវ​រថភ្លើងទាំងមូល​នឹង​​ដាក់​ឲ្យ​រត់​ពី​គីឡូលេខ​ ៨ ​តាម​បណ្ដោយ​ផ្លូវ​ ១០៥K ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។​

​ជាមួយគ្នានេះ​​ក្រុមហ៊ុន Royal Railway ដែល​វិនិយោគ​លើ​គម្រោង​​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ធុន​ស្រាល​ បាន​បញ្ជាក់ថា​ ​ក្រោយ​បញ្ចប់​ការសាង​សង់​នៅ​ក្នុង​ខែមេសា​ ខាងមុខ ក្រុមហ៊ុន​នឹង​អនុញ្ញាត​ឲ្យ​ជិះ​ដោយ​សេរី​រយៈពេល​បីខែ​ឥតគិត​ថ្លៃ។ បន្ថែមពីនេះ​​ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​លក្ខណៈ​​ពិសេស​​ៗនៃ​​រថភ្លើង​មាន​ដូច​ជា​៖​​​

  • ​រថភ្លើង​នឹង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ដូច​ការធ្វើ​ចរាចរ​តាម​ផ្លូវថ្នល់​
  • ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹម​តែ ​២០ ទៅ​ ៣០​នាទី​ អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​ចំណេញ​ពេល​វេលា​ ​
  • ​រថភ្លើង​មាន​ប្រព័ន្ធ​ហ្វ្រាំង​ពិសេស​ ​ដើម្បី​ឈប់​ដូច​រថយន្ត​ក្រុង
  • រថភ្លើង​មាន​អ្នក​បើកបរ ២នាក់
  • អាចដឹកអ្នក​ដំណើរ​បាន​ប្រហែល​ ១០០០នាក់​ក្នុងមួយ​ថ្ងៃ ​​៕​​

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់