• 2018-02-13 02:35:15
  • ការអប់រំ

ទម្លាប់​អាក្រក់ ​៣​យ៉ាង​ធ្វើឲ្យ​​គុណភាព​​ការងារ​ធ្លាក់​ចុះ

  • 2018-02-13 02:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គ្រប់​គ្រង ឬ​ម្ចាស់​​ក្រុមហ៊ុន រមែង​​ចង់​បាន​បុគ្គលិក​​​បម្រើ​ការងារ​មាន​​​ប្រសិទ្ធិ​ភាព និង​ផលិត​ភាព​ការងារ​ខ្ពស់​។ ដើម្បី​ទទួល​បាន​ផលិត​ភាព​ការងារ​ បុគ្គលិក​​​ត្រូវ​មាន​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​កាតព្វកិច្ច​ ដោយ​យកចិត្ត​ទុកដាក់​ជាទី​បំផុត។ ផ្ទុយ​មក​វិញ​បុគ្គលិក​​នឹង​មិន​អាច​បញ្ចេញ​អស់​នូវ​សក្ដានុពល​​ការងារ​របស់​ខ្លួន​អស់​នោះ​ឡើយ​ ប្រសិន​បើ​ប្រកាន់​យក​ទម្លាប់​មិនល្អ​បី​ចំណុច​នេះ។ លោក ឃីម សុខហេង នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​​បាន​នឹង​លំអិត​នូវ​ចំណុច​ទាំង​​​បី​យ៉ាង​​ធ្វើ​ឱ្យ​​ផលិត​ភាព​ និង​គុណភាព​ការងារ​ថយ​ចុះ។ តើ​មាន​អ្វីខ្លះ?

ចុចអាន៖ ដឹង​អត់! ម្ចាស់​ហាង​បោក​អ៊ុត​យក្សា បរាជ័យ​ស្ទើរ​ចង់​សម្លាប់​ខ្លួន​ ព្រោះ​ជំពាក់​បំណុល​គេ​វ័ណ្ឌក

-​ផ្នត់​គំនិត​អវិជ្ជមាន

  ការ​ប្រកាន់យក​ផ្នត់​គំនិត​បែប​​អវិជ្ជមាន គឺជា​ប្រភេទ​បុគ្គលិក ​ដែល​មាន​ទស្សនៈ​អន់ថយ​ និង​ក្រីក្រ​បំផុត​។ បុគ្គលិក​ប្រភេទ​នេះ​រមែង​ហុំព័ទ្ធ​ទៅ ​ដោយ​​បុគ្គលិក​មិន​សូវ​អភិវឌ្ឍ​ខ្លួន​ ហើយ​ខ្លួន​ឯង​ផ្ទាល់​បាន​ផុស​នូវ​ផ្នត់​គំនិត​អវិជ្ជមាន និង​​បណ្ដែត​បណ្ដោយ​តាម​គេ​តាម​ឯង​ បើ​ទោះ​ជា​ដឹង​ថា ការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​អភិវឌ្ឍន៍​ខ្លួន​​មាន​សារៈសំខាន់​យ៉ាង​ណា​ក៏ដោយ។ ដូច្នេះ​​បុគ្គលិក​ប្រភេទ​នេះ​ហាក់​បណ្ដោយ​ខ្លួន​ឯង​ឱ្យ​ស្ថិត​នៅ​ក្បែរ​លូ​ទឹក​ស្អុយ។​ទីបំផុត​ពេល​​នៅ​ក្បែរ​លូ​ទឹក​ស្អុយ​យូរៗ​ទៅ​ ស៊ាំ​ច្រមុះ​លែ​ង​ធំ​ក្លិន​ទឹក​ស្អុយ​។ បុគ្គលិក​ប្រភេទ​នេះ​នឹង​រស់​នៅ​ក្នុង​ជីវិត​គ្មាន​ភាព​​រីកចម្រើន​។  

-ខ្វះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​

  មាន​កម្លាំង​កកិត​មួយ​ ដែល​ធ្វើ​ឱ្យ​ផលិត​ភាព និង​គុណ​ភាព​​ការងារ​​អ្នក​ថយ​ចុះ​នោះ ​គឺ​កង្វះ​ចំណេះដឹង​ផ្នែក​បច្ចេកទេស ឬ​បច្ចេកវិទ្យា។ បើ​ទោះជា​អ្នក​មាន​ឆន្ទៈ​បំពេញ​ការងារ​ក៏​ពិត​មែន​​​ ប៉ុន្តែ​បើ​មិន​​ស្វែង​យល់​ និង​អនុវត្តន៍​ជា​ប្រចាំ​ទាក់ទង​នឹង​ការងារ​បច្ចេកទេស​​ទេ គុណ​ភាព​ការងារ​អ្នក​​នឹង​ធ្លាក់​ចុះ​តែ​ហ្នឹង​ដែរ។

ចុចអាន៖ ងាយៗ ចង់​គ្រប់គ្រង​ក្រុមហ៊ុន និង​បុគ្គលិក​ជោគជ័យ ត្រូវ​សួរ​ខ្លួនឯង ​៣សំណួរ​នេះសិន

  - គំនិត​ច្នៃ​ប្រឌិត

  កង្វះ​ខាត​​នូវ​គំនិត​ច្នៃ​ប្រឌិត​ក៏​ធ្វើ​ឱ្យ​​គុណភាព​ការងារ​របស់​អ្នក​ថយ​ចុះ​ដែរ។ គំនិត​ច្នៃ​ប្រឌិត ឬ​​បង្កើត​ថ្មី​កើត​​ឡើង​នៅ​ពេល​ដែល​អ្នក​បង្កើត​មាន​គំនិត​បញ្ចូល​គ្នា​រ​វាង​របស់​ដែល​មា​ន​ស្រាប់ ​និង​អ្វី​ដែល​ថ្មី​​។​ បើ​និយាយ​មួយ​បែប​ទៀត​ ​គំនិត​ច្នៃ​ប្រឌិត​មិនមែន​ចាំ​ទាល់​តែ​ជា​គំនិត​ថ្មី​ទាំង​ស្រុង​នោះ​ទេ​ ​ប៉ុន្តែ​វា​អាច​ជា​ការ​បញ្ចូល​គ្នា​រ​វាង​ផ្នែក​ណា​មួយ​នៃ​គំនិត​ដែល​មាន​រួច​ជា​ស្រេច​ ​និង​គំនិត​បង្កើត​ថ្មី។​ ​ជួន​កាល​ គំនិត​ច្នៃប្រឌិត​ ​ជា​ការ​បញ្ចូល​គ្នា​រវាង​គំនិត​ដែល​មា​ន​ស្រាប់​ ៣ឬ៤ ចូលគ្នា​ក៏បាន​ដែរ។ បើ​និយាយ​ឱ្យ​ស្រួល​ស្ដាប់ ​ប្រសិន​បើ​អ្ន​ក​អាច​ផ្គុំ​គំនិត ​ដែល​មាន​ចំនួន​ ៣ ឬ៤ ​ឱ្យ​​ទៅ​ជា​គំនិត​តែ​មួយ ​នោះ​ហើយ ​គឺ​ជា​អ្វី​ដែល​គេ​ហៅថា​ការ​ច្នៃប្រឌិត​៕

អត្ថបទ៖ សុផល

មតិយោបល់