• 2018-03-01 07:10:07
  • សេដ្ឋកិច្ច

ផ្លូវការ! ស្ថានីយរថភ្លើងដ៏ចំណាស់នៅក្រុងប៉ោយប៉ែត នឹងដំណើរការមុនចូលឆ្នាំខ្មែរ

  • 2018-03-01 07:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពពី​ក្រសួង​សាធារណការ​ ​ឲ្យដឹង​ថា ​ស្ថានីយ​រថភ្លើង​ដ៏ចំណាស់​មួយ​​នៅក្រុងប៉ោយប៉ែត នឹងដាក់​ដំណើរការ​មុនពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​។ ​ការជួល​ជុល​ផ្លូវ​ដែកពី​ភ្នំពេញ​ ទៅ ​ប៉ោយប៉ែត​ ​សរុប​ប្រមាណ​ ​៣៨៥​គីឡូម៉ែត្រ​​ បាន​កំពុង​ជួសជុល​ឡើងវិញ​ និង​បញ្ចប់ទាំង​ស្រុងក្នុង​ពេល​ឆាប់ៗនេះ។

(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត មុនពេលជួលជុល)
(ស្ថានីយរថភ្លើងនៅប៉ោយប៉ែត ក្រោយពេលជួលជុល)

​កន្លងមក ​ក្រសួង​បាន​បង្ហោះ​រូបភាព​​​​ មុន និង ក្រោយ” ជួសជុល​​ស្ថានីយ​រថភ្លើង​មួយ​នេះ​ ​ធ្វើឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដោយ​សារ​គម្រោង​ជួសជុល​បាន​រក្សា​នូវរូបរាង​ដើមនៃ​សំណង់​អគារកាល​ពីសម័យ​អាណានិគម​បារាំង ​និង​បានបន្ថែម​ពណ៌ស្រស់​ឆើតឆាយ​ពី​លើ​អគារ​​ ធ្វើឲ្យទាក់ទាញ​ចិត្តអ្នកដំណើរ​ជាខ្លាំង​។

គួរជម្រាប​បន្ថែមថា​ ​រថភ្លើង​ពីភ្នំពេញ-​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញ​ ក៏​គ្រោង​នឹង​ដាក់​ដំណើការ​នាមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខ​ផងដែរ​។ បើតាមសេចក្ដី​ជូនដំណឹង​ពីក្រសួងនា​ព្រឹកមិញនេះ​ បញ្ជាក់ថា ​ការបើក​ដំណើរការផ្លូវ​រថភ្លើងព្រមគ្នា​ទាំងពីរ​នេះ ​គឺជា​​មធ្យោបាយ​ពន្លឿន​ការដាក់ឲ្យ​ដំណើរ​ការសេវា​ដឹកជញ្ជូន​អ្នកដំណើរ​ប្រភេទនេះឲ្យ​បានលឿនតាម​ដែលអាច​ធ្វើទៅ​បាន​ ​នៅមុនពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ដើម្បី​រំដោះការ​កកស្ទះ​ចរាចរណ៍​ក្នុងរាជធានី​ភ្នំពេញ​ ក៏ដូចជា​ពង្រឹងការ​ដឹកជញ្ជូន​តាមរថភ្លើង​របស់​កម្ពុជា​ឡើងវិញ​៕ ​ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់