• 2018-03-13 02:16:08
  • ព័ត៌មាន

ធ្លាក់យន្តហោះនៅនេប៉ាល់ល្ងាចមិញ ដឹងចំនួនអ្នកស្លាប់ហើយ! (មានវីដេអូ)

  • 2018-03-13 02:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​អ្នកដំណើរ និង នាវិក សរុប​ចំនួន ៧១ នាក់ ដែល​បាន​ធ្លាក់​ខណៈ​ពេល​កំពុង​ចុះចត​នៅ​ឯ​ព្រលានយន្តហោះ Tribhuvan International Airport ស្ថិត​ក្នុង​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី១២ ខែ​មីនា ឆ្នាំ២០១៨ ម្សិល​មិញ​នេះ បាន​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ ៤៩ នាក់​ឯណោះ។

ក្រុមហ៊ុន​អាកាសចរណ៍​បង់ក្លាដេស US-Bangla បាន​ស្ដីបន្ទោស​លើ​ការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស (Air Traffic Control) ប៉ុន្តែ​និយាយ​ថា យន្តហោះ​ស្ថិត​ក្នុង​ជើង​ហោះហើរ Flight BS211 បាន​ចុះ​ពី​ទិសដៅ​ខុស​មក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់ នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ ហើយ​នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក KP Sharma Oli បាន​សន្យា​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា យន្តហោះ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង Dhaka ប្រទេស​បង់ក្លាដេស​នោះ ជា​ប្រភេទ Bombardier Dash 8 Q400 ហើយ​មាន​អាយុ ១៧ ឆ្នាំ។ អ្នក​រង​របួស​ចំនួន ២២ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់