• 2018-03-20 06:45:52
  • ព័ត៌មាន

អ្នកស្រឡាញ់បរិស្ថាន តោះចូលរួមទិវា "មួយម៉ោងសម្រាប់ភពផែនដី"

  • 2018-03-20 06:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកត្រៀមខ្លួនហើយ ឬនៅ សម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០១៨?

ក្រសួង​បរិស្ថាន​ នឹង​រៀបចំ​ ទិវាមួយ​ម៉ោង​​សម្រាប់​ភព​ផែនដី​ ​ក្រោម​ប្រធាន​បទ ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ ជាមួយ​នឹង​ផែនដី​ នៅ​បរិវេណ​មុខ​ ទីស្តី​ការ​ក្រសួង​បរិស្ថាន​ ​នាថ្ងៃទី​២៤ ​ខែមីនា ឆ្នាំ២០១៨ ​វេលា​ម៉ោង​១៧:៣០-០៨:៣០ យប់​។ ចូលរួមដើម្បីការពារសត្វព្រៃ ព្រៃឈើ និងភពផែនដីដែលជាផ្ទះរបស់យើងទាំងអស់គ្នា។

#បិទភ្លើង មួយម៉ោង ចាប់ពីម៉ោង ៨ៈ៣០ ដល់ម៉ោង ៩ៈ៣០ យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដើម្បី #ភ្ជាប់ទំនាក់ទំនងជាមួយនឹងភពផែនដី។

សូមអញ្ជើញចូលរួមប្រារព្វចលនាបរិស្ថាននេះ ជាមួយពួកយើង នៅមុខអគារក្រសួងបរិស្ថាន ក្បែរកោះពេជ្រ ចាប់ពីម៉ោង ៥ ល្ងាច នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

សូមទស្សនាលម្អិតខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់