• 2018-05-03 03:17:53
  • ព័ត៌មាន

ឯក​ឧត្តម ជា សុផារ៉ា «ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ល្អ ​ត្រូវ​ប្រកាន់​ខ្ជាប់​រឿង​ ៣​ចំណុច​នេះ»

  • 2018-05-03 03:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រដ្ឋមន្ត្រី​មួយ​រូប មាន​ស្នាដៃ​​លេច​ធ្លោ​ក្នុង​កិច្ច​ការងារ​ដឹក​នាំ​ ឯក​ឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ទៅ​យុវជន​ថា បើ​ចង់​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ល្អ​ត្រូវ​ទាមទារ​នូវ ៣ចំណុចសំខាន់ៗ។

- ទី១ ត្រូវ​គិត​ពី​ប្រជាជន

ចង់​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ល្អ​មួយ​រូប​ត្រូវតែ​គិត​ពី​ផល​ប្រយោជន៍​ប្រជាជន​ជា​ធំ និង​តម្រូវ​ឱ្យ​មាន​ការ​លះ​បង់​សេចក្ដី​សុខ​ខ្លួន​ឯង​ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ។ ក្នុង​នាម​ជា​ថ្នាក់ដឹក​នាំ​គំរូ​ម្នាក់ ក៏​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ចេះ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​ចែក​រំលែក​ភាពជោគជ័យ​ដល់​អ្នក​ដទៃ ផងដែរ។

-ទី២ ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ

អ្នក​ដឹកនាំ​ត្រូវតែ​មាន​សមត្ថភាព​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់។ ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ គឺ​ទាមទារ​ជា​ដាច់​ខាត​នូវ​ការ​ប្រមូល​​ព័ត៌មាន​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ថ្លឹងថ្លែង​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​ហើយ​រាល់​ការ​សម្រេច​ចិត្ត អាច​ពឹង​ផ្អែក​លើ​បទ​ពិសោធន៍ និង​ផ្អែក​លើ​ផែន​ការ​លម្អិត ដែល​បាន​សិក្សា​គ្រោង​ទុក​ជា​មុន​យ៉ាង​ហ្មត់ចត់។

-ទី៣ សីលធម៌

ថ្នាក់​ដឹក​គ្រប់​លំដាប់​ថ្នាក់​​ត្រូវតែ​ជា​មនុស្ស​មាន​សីលធម៌ និង​គួរ​ឱ្យ​គោរព​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ថ្នាក់ដឹកនាំ​ល្អ​មួយ​រូប ត្រូវតែ​ចេះ​ឱន​លំទោន គោរព​មនុស្ស​គ្រប់​ឋានៈ ដោយ​មិន​ត្រូវ​លើក​តម្កើង​ខ្លួន ទើប​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពេញចិត្ត​ដោយ​ក្ដី​រាប់អាន​ពី​មនុស្ស​ផង​ទាំង​ពួង​។

ការ​ចែក​រំលែក​បទពិសោធន៍​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​វគ្គបណ្ដុះ​បណ្ដាល​ស្ដីពី « កម្ម​វិធី​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ​នយោបាយ» ដល់​យុវជន​ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃទី ៣០​មេសា ឆ្នាំ​២០១៨ កន្លងមក​នេះ៕  

អត្ថបទ៖ សុផល

មតិយោបល់