• 2018-05-04 08:30:12
  • ជំនឿ

អ្នកកើតឆ្នាំទាំង៤នេះ នឹងជោគជ័យរឿងការងារដល់កំពូល ក្នុងឆ្នាំ២០១៨

  • 2018-05-04 08:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​កាល​ពី​ឆ្នាំ​២០១៧ ឆ្នាំ​ទាំង​នេះ​ជួប​ផល​លំបាក​ក្នុង​ជីវិត ឧបសគ្គ​ក្នុង​ការងារ​នោះ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ជា​ឱកាស​សម្រាប់​អ្នក​ផ្លាស់​ប្ដូរ​ជីវិត ព្រោះ​ឆ្នាំ​នេះ​គឺ​អំណោយផល​បំផុត​សម្រាប់​ឆ្នាំ​ទាំង​៤​នេះ។

១. ឆ្នាំ​កុរ

អ្នក​ដែល​កើត​ឆ្នាំ​កុរ គឺ​ទទួល​បាន​សំណាង​ពេញ​កន្លះ​ឆ្នាំ​ដំបូង​តែ​ម្ដង។ រយៈ​ពេល​៦​ខែ​ដំបូង​គឺ​ជា​រយៈពេល​ដែល​ការងារ​ខាង​ក្រៅ រក​បាន​ចំណូល​ច្រើន​ជាង​ការងារ​ចម្បង​ទៅ​ទៀត។ ការងារ​ខាង​ក្រៅ​នេះ អាច​ជួយ​ឲ្យ​អ្នក​រក​បាន​ចំនួន​លុយ​ធំ។

រូបតំណាង

២. ឆ្នាំ​មមី

ឆ្នាំ​មមី​មាន​វិថី​ការងារ​ដែល​លំបាក​មុន ស្រណុក​ក្រោយ។ ដោយ​សារ​តែ​មាន​ចរិត​ត្រង់​ពេក អាច​នឹង​មាន​បញ្ហា​ប៉ះពាល់​ជាមួយ​អ្នក​រួម​ការងារ តែ​ដោយ​សារ​តែ​មាន​សមត្ថភាព​ពិត​ប្រាកដ​មែន ដូច​នេះ​ងាយ​ត្រូវ​បាន​ថ្នាក់​លើ​សំគាល់ ឡើង​តំណែង​លឿន​ដូច​ព្យុះ។

៣. ឆ្នាំ​ខាល

ឆ្នាំ​២០១៨​គឺ​ជា​ឆ្នាំ​ច ដែល​ជា​ឆ្នាំ​ត្រូវ​ធាតុ​នឹង​ឆ្នាំ​ខាល ដូច​នេះ​រាល់​ទុក្ខ​លំបាក​មុន​នេះ​ក៏​រលាយ​តាម​នោះ​ដែរ។ សម្រាប់​អ្នក​ធ្វើ​ការ​រាជការ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដែល​អ្នក​ងាយ​ឡើង​តំណែង ក្ដាប់​បាន​អំណាច​ធំ​ៗ​នៅ​ក្នុង​ដៃ។ តែ​កុំ​ដោយ​សារ​តែ​ឃើញ​ដូច​នេះ ហើយ​ប្រែ​ទៅ​ជា​ក្អេងក្អាង​ឲ្យ​សោះ។

៤. ឆ្នាំរការ

តារានិករ​ឆ្នាំ​នេះ រាង​ចេញ​មក​គឺ​អំណោយផល​ដល់​អ្នក​គ្រប់រូប​ដែល​កើត​ឆ្នាំ​សត្វ​មាន់។ បើ​សិន​ជា​អ្នក​ចេះ​ក្ដាប់​ឱកាស​ឲ្យ​ជាប់​នោះ ការងារ​របស់​អ្នក​នឹង​ឡើង​លឿន។ យ៉ាងណាក្ដី ត្រូវ​ចងចាំ​ថា ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឲ្យ​គេ​ខ្ចី​លុយ ឬ​ចុះ​កិច្ចសន្យា​អ្វី​ពាក់ព័ន្ធ​នឹង​លុយ ប្រយ័ត្ន​ត្រូវ​គេ​បោក៕

ប្រភព៖ Kanha អត្ថបទ៖ Caramel

មតិយោបល់