• 2018-05-09 10:41:49
  • ព័ត៌មាន

មន្ត្រីជាន់ខ្ពស់ បំភ្លឺជុំវិញស្ត្រីសម្លាប់សត្វព្រៃចម្អិនម្ហូបកក្រើកអ៊ីនធើណិត

  • 2018-05-09 10:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់ខ្ពស់នៃ​ក្រសួង​បរិស្ថាន​ប្រតិកម្ម​ជុំវិញ​​ស្រ្តី​វ័យ​ក្មេង​ជនជាតិ​ខ្មែរ​​មួយ​រូប​សម្លាប់​សត្វ​ព្រៃ​ចម្អិន​ម្ហូប​បង្ហោះ​បណ្ដាញ​អ៊ីនធើណិត​ Channel​ Yutube និងFacebook ដោយ​កំពុង​ប្រមាញ់​ក្រុម​ផលិត​វិដេអូ​ទាំង​នោះ​ជា​បន្ទាន់​។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែង​ប្រាប់ Sabay មុន​នេះ​ថា ​ក្រសួង​កំពុង​ចាត់​វិធានការ​​តាម​រក​​​ក្រុម​​អ្នក​ផលិត​វិដេអូ​នោះ​ហើយ​​ និង​រាយការណ៍​ទៅ​ក្រុមហ៊ុន​Facebook ​និង​Yutube ឲ្យ​បិទគណនី​នោះ​ចោល​តែម្ដង​។​

ឯកឧត្តម អ៊ាង សុផល្លែត

​ ចំពោះ​ចំណាត់​ការដំបូង ​ឯកឧត្តមឲ្យដឹងថា៖ « បើ​យោង​តាម​ច្បាប់​អភិរក្ស​ថែទាំ​ធនធាន​ធម្មជាតិ​ យើង​នឹង​ហៅ​គាត់​មក​ណែនាំ​សិន​ និង​ផាក​ពិន័យ​ជា​សាច់​ប្រាក់ ​ហើយ​បើ​គាត់​មិន​ស្ដាប់​នោះ​ អាច​នឹង​ត្រូវ​ដាក់​ទោស​តាមផ្លូវច្បាប់»។

គួរជម្រាបថា ស្រ្តី​វ័យ​ក្មេង​រូប​នេះ​ បាន​បង្កើត​ទំព័រ Youtube មួយឈ្មោះ Natural Life TV បានធ្វើ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ ​មក​ចម្អិន​អាហារ​បង្ហោះ​លើអ៊ីន​ធើណិត ​ដើម្បី​រកលុយ​ពីអ្នក​ទស្សនា​លើ​ប្រព័ន្ធផ្សព្វផ្សាយមួយនេះ។

វិីដេអូខាងក្រោម៖

​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់