• 2018-05-11 02:34:48
  • ព័ត៌មាន

អ៊ីស្រាអែល ឆ្លើយតបយ៉ាងចាស់ដៃ ក្រោយត្រូវ ២០គ្រាប់របស់អ៊ីរ៉ង់ (មានវីដេអូ)

  • 2018-05-11 02:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ អ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូ​ពី​មីស៊ីល​របស់​ខ្លួន​បាញ់​កម្ទេច​យាន​បាញ់​រុក្កែត​របស់ អ៊ីរ៉ង់​នៅ​តំបន់ Golan Heights ​ប្រទេស​ស៊ីរី។

(យាន​បាញ់​រុក្កែត SA22 របស់​អ៉ីរ៉ង់)

វីដេអូ​រយៈ​ពេល ២០​វិនាទី​នេះ បង្ហាញ​ពី​មីស៊ីល​បំពាក់​កាមេរ៉ា​របស់ អ៊ីស្រាអែល កំពុង​ហោះ​សំដៅ​កម្ទេច​យាន​បាញ់​រុក្កែត SA22 ខណៈ​ទាហាន​អ៊ីរ៉ង់​ឈ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន។ អ៊ីស្រាអែល ឲ្យ​ដឹង​ដែរ​ថា ខ្លួន​បាន​បាញ់​កម្ទេច​គោល​ដៅ​ជា​ច្រើន​ទៀត​របស់ អ៊ីរ៉ង់ ក្នុង​ប្រទេស​ស៊ីរី ជា​ការ​ឆ្លើយ​តប​នឹង​អ៊ីរ៉ង់ បាញ់​រុក្កែត ២០ គ្រាប់​សំដៅ​ទ័ព​ជួរ​មុខ​របស់​ខ្លួន​កាល​ពី​យប់​មិញ។

គួរ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១២:១០នាទី រំលង​អាធ្រាត្រ​ម្សិលមិញ យោធា​របស់​អ៊ីរ៉ង់​បាន​បាញ់​រ៉ុក្កែត​ចំនួន ២០​គ្រាប់​មក​លើ​ទាហាន​អ៊ីស្រាអែល។ ទោះ​យ៉ាង​ណា​ក៏​ដោយ រ៉ុក្កែត​មួយ​ចំនួន​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​ប្រព័ន្ធ​ការពារ​របស់​អ៊ីស្រាអែល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ។

សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់