• 2018-05-11 03:58:21
  • ការអប់រំ

៨០០ សាលាបឋមសិក្សាទៀត នឹងអនុវត្តវិន័យបែបវិជ្ជមាន ដើម្បីស្រង់កុមាររាប់ម៉ឺននាក់ ពីអំពើហិង្សា

  • 2018-05-11 03:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាក់​វិន័យ​បែប​​វិជ្ជមាន ជា​ប្រធានបទ​ដ៏​សំខាន់ និង​ជោគជ័យ​មួយ​នៅ​កម្ពុជា ​បន្ទាប់​ពី​មាន​ការ​ធ្វើ​អង្កេត​ ស្ដី​ពី​អំពើ​ហិង្សា​លើ​កុមារ។ ​ ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​អង្គការ យូនីសេហ្វ (UNICEF) នឹង​ពង្រីក​វគ្គ​បណ្ដុះបណ្ដាល​ វិក្រឹតការ​ ដល់​សាលា​បឋម​សិក្សា​ប្រមាណ​ជា ៨០០ សាលា ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ។

ការ​ដាក់​វិន័យ​បែប​​វិជ្ជមាន​ គឺ​មាន​ន័យ និង​ផ្ដល់​ឱ្យ​ថ្នាក់​ដឹកនាំ​សាលារៀន ដូច​ជា​នាយក នាយករង និង​គ្រូ នូវ​មធ្យោបាយ និង​វិធីសាស្ត្រ​ផ្សេងៗ​ សម្រាប់​គ្រប់គ្រង​ថ្នាក់រៀន​ និង​រក្សា​បាន​នូវ​ទំនាក់ទំនង​វិជ្ជមាន អហិង្សា ដោយ​ចំហ​ជាមួយ​កុមារ ជំនួស​ឲ្យ​ការ​វៃ​ដំ​ កុមារ​ដោយ​រំពាត់​ឈើ។

រូបតំណាង

របាយការណ៍​១ របស់​អង្គការ យូនីសេហ្វ បាន​បង្ហាញ​ថា ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម១៨ នៅ​កម្ពុជា យ៉ាង​ហោច​ណាស់​ មាន​កុមារ​ពាក់​កណ្ដាល​ ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ផ្លូវកាយ​ ក្នុង​ទម្រង់​ណាមួយ ​នៅ​ក្នុង​គ្រួសារ ពិសេស​សាលា​រៀន។ ការ​ដាក់​ទណ្ឌកម្ម​ នៅ​សាលា​រៀន ជា​រឿយៗ​ ប៉ះពាល់​ដល់​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​កុមារ និង​អនាគត​កុមារ។

រូបភាព អង្គការ យូនីសេហ្វ

ក្រៅ​ពី​នេះ របាយការណ៍​ដដែល​ បន្ត​ថា ការ​កើត​ឡើង​ញឹកញាប់​ នៃ​អំពើ​ហិង្សា​ផ្លូវចិត្ត និង​ការ​ទុក​ចោល​មិន​អើពើ ធ្វើឲ្យ​កុមារ​ម្នាក់ ក្នុងចំណោម​៤នាក់ បាន​ជួប​ប្រទះ ដែល​នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ។

រូបភាព អង្គការ យូនីសេហ្វ

កន្លងទៅ ក្នុង​ការ​សាកល្បង​អនុវត្ត​ វគ្គ​បណ្ដុះ​បណ្ដាល​ ការ​ដាក់​វិន័យ​បែប​​វិជ្ជមាន​ ដំបូង​ឡើយ​ គឺ​មាន​តែ នៅ​សាលា​បឋមសិក្សា ចំនួន១២ និងក្នុងខេត្តគោលដៅចំនួន៣ (ខេត្ត​កំពត ព្រៃវែង និង​បាត់ដំបង) ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៥។ ជា​លទ្ធផល​គឺ​បាន​ផ្ដល់​ផល​វិជ្ជមាន ដល់​សិស្ស​ប្រមាណ ៥១ ០០០នាក់។

រូបភាព អង្គការ យូនីសេហ្វ

ដោយ​សារ​តែ​ប្រសិទ្ធភាព ក្រសួង​អប់រំ​យុវជន និង​កីឡា និង​អង្គការ យូនីសេហ្វ នឹង​បន្ត​ពង្រីក​វគ្គ​បណ្ដុះ​បណ្ដាល​វិក្រឹតការ​បន្ថែម ទៅ​ដល់​សាលា​បឋម​សិក្សា​ ប្រមាណ​ជា ៨០០ សាលា ក្នុងខេត្តដទៃទៀតមុនដំណាច់ឆ្នាំ ២០១៨នេះ

អត្ថបទ៖ ពៅ រក្សា

មតិយោបល់