• 2018-05-14 04:04:26
  • សុខភាព

អគារ១នៅពេទ្យកុមារជាតិ កែលម្អឡើងវិញ ចំណាយជាង ៧លានដុល្លារ

  • 2018-05-14 04:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អគារមិត្តភាពកម្ពុជា-កូរ៉េ”  នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ត្រូវបានកែលម្អឡើងវិញ ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណជាង ៧,២លាន​ដុល្លារ​អាមេរិក ដោយ​បានដាក់ប្រើ​ប្រាស់​នៅថ្ងៃនេះ ដែលជាជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។

អគារនេះ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧ ​មានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែល​បំពាក់​ដោយ​ជណ្តើរ​យន្ត​ទំនើប​។ ​អគារ​កែ​លម្អ​ថ្មី​នេះ​ បាន​បន្ថែម​បំពាក់​គ្រឿង​សង្ហារឹម​ និង​សំភារៈ​បរិក្ខារ​ពេទ្យ​ថ្មីៗ​ទៀត ដែល​អាច​បម្រើ​សេវា​ដូចជា:- ពិគ្រោះជំងឺទូទៅ និងឯកទេស, សង្គ្រោះបន្ទាន់, ឱសថស្ថាន, វិទ្យុនិងអេកូសាស្ត្រ, ព្យាបាលជំងឺធ្ងន់ធ្ងរ, ព្យាបាលជំងឺទារក, ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជំងឺក្រពេញនិងជំងឺតម្រងនោម, ព្យាបាលជំងឺលោហិតវិទ្យា និងជំងឺមហារីក។

គួរជម្រាបដែរថា អគារនេះក៏មានសេវាផ្នែកមន្ទីរពិសោធន៍ទំនើប និងព្យាបាលជំងឺគ្រុនឈាម និងជំងឺឆ្លងផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន

មតិយោបល់