• 2018-05-14 08:17:07
  • ព័ត៌មាន

ស្លាប់ ៤នាក់ ក្រោយមនុស្សមួយគ្រួសារលើកគ្នាបំផ្ទុះគ្រាប់បែក​ប៉ុស្តិ៍​ប៉ូលិស (មានវីដេអូ)

  • 2018-05-14 08:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​មួយ​មាន​គ្នា ៥​នាក់​រួម​ទាំង​កូន​ក្មេង​អាយុ ៨ ឆ្នាំ បាន​លើក​គ្នា​មក​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ុស្តិ៍​ប៉ូលិស​កណ្ដាល​ក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី។

យោង​តាម​មន្ត្រី​ប៉ូលិស​ម្នាក់​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៤​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ។ ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨:៥០​នាទី ព្រឹក​ថ្ងៃ​ចន្ទ​ ដោយ​មនុស្ស​មួយ​គ្រួសារ​​មាន​គ្នា​៥ នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តែ​ម្ដង។ ក្រោយ​ពេល​កើត​ហេតុ ជន​ល្មើស​វ័យ​ជំទង់ ៤​នាក់​បាន​ស្លាប់ ចំណែក​ឯ​កូន​ក្មេង​អាយុ ៨​ឆ្នាំ រង​របួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ជា​មួយ​គ្នា​នេះ ប៉ូលិស ៤​នាក់ និង​ជន​ស៊ីវិល ៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ផង​ដែរ ក្រោយ​គ្រាប់​បែក​ផ្ទុះ។ មន្ត្រី​ប៉ូលិស​ដដែល​បន្ត​ថា "ច្បាស់​ណាស់ នេះ​គឺ​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន ប៉ុន្តែ​យើង​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បាន​នៅ​ឡើយ​ទេ ដោយ​សារ​យើង​កំពុង​កំណត់​ជន​រង​គ្រោះ​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នេះ។”

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ អាទិត្យ​នេះ ក៏​មាន​ហេតុ​ការណ៍​ស្រ​ដៀង​គ្នា​កើត​ឡើង​ផង​ដែរ ដោយ​មា​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​វិហារ​មួយ​ភាគ​ខាង​កើត​ទីក្រុង Java បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់​បាត់​បង់​ជីវិត៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ theguardian ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់