• 2018-05-15 04:10:32
  • ការអប់រំ

ឱកាសសិក្សាជំនាញរយៈពេលខ្លី និងអនុបណ្ឌិតនៅប្រទេសឥណ្ឌាមិនអស់លុយ

  • 2018-05-15 04:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំថ្មីៗនេះ បានជូនដំណឹងយុវសិស្សអំពីដំណឹងអាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីទៅសិក្សានៅប្រទេសឥណ្ឌា ដែលមានដូចខាងក្រោម៖

  • វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី​របស់​មជ្ឈមណ្ឌល​ Nano Science and Engineering (CeNSE) នៃ​សាធារណរដ្ឋ​ឥណ្ឌា សម្រាប់​និស្សិត​កម្ពុជា ឆ្នាំ​សិក្សា​២០១៨-២០១៩។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ស្ដីពី Introductory Training Course in Nanofabrication Technologies ត្រូវ​បាន​​បែងចែក​ជា​ពីរ​ក្រុម ដោយ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដល់​ថ្ងៃ​០៦ ខែ​កក្កដា ឆ្នាំ​២០១៨ និង​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ដល់​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ សម្រាប់​ព័ត៌មាន​បន្ថែម និង​បំពេញ​ពាក្យ សូមចុចទីនេះ
  • អាហារូបករណ៍​នៃ​រដ្ឋាភិបាល​ឥណ្ឌា សម្រាប់​​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​នៅ​សកល​វិទ្យាល័យ Nalanda ដល់​និស្សិត​កម្ពុជា ឆ្នាំ​សិក្សា​ ២០១៨-២០១៩។ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្ដល់​អាហារូបករណ៍ ០២ ​កន្លែង​សម្រាប់​និស្សិត​កម្ពុជា។ សម្រាប់​ព័ត៌មាន​បន្ថែម សូមចុចទីនេះ និងបំពេញ​ពាក្យ​តាម Online សូម Downlaodទីនេះ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់