• 2018-05-15 07:02:34
  • សុខភាព

ប្រយ័ត្ន! អាហារ១៤មុខ លក់នៅផ្សារធំថ្មីសង្ស័យមានហានិភ័យខ្ពស់ដល់សុខភាព

  • 2018-05-15 07:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តី​កាំកុង​ត្រូល​ផែស្ងួត​ចុងទី​ភ្នំពេញ​ សហការ​ជាមួយ​មន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ គណៈ​កម្មការ​ផ្សារ​កន្លង​ទៅ​​ថ្មីៗ​នេះ​ ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅផ្សារ​ធំថ្មី​ និង​ផ្ទះ​លក់​ទំនិញ​មួយ​ចំនួន​ក្នុង​ខណ្ឌ​ដូន​ពេញ​ ដើម្បី​ធ្វើការ​ ស្រាវ​ជ្រាវ​ទប់​ស្កាត់​នូវ​កាហ្វេ​ និង​ទំនិញ​ខូច​គុណ​ភាព ​ដែល​ជន​ខិល​ខូច​លួច ​បញ្ចេញ​មកលក់​ និង​ចែកចាយ លើ​ទីផ្សារ​ ។

នៅថ្ងៃ​ដដែល​នោះ​ មន្ត្រីកាំកុងត្រូវល ​បាន​​រក​ឃើញ​អាហារ​ច្រើន​មុខ​ ដែល​សង្ស័យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ ដូចជា ​សរសៃ​មីលឿង​ ប្រហិត​សាច់គោ​ មឹក បង្គារ ត្រីងៀត​ ត្រី​ហើម ​សាច់ក្រក​ បាញ់កាញ់ ​លត​ គុយទាវ​សរសៃធំ​ គុយទាវ​សរសៃ​តូច​ គ្រឿង​សមុទ្រ​ ផ្លែឈើ​គ្រប់មុខ​ បន្លែ​គ្រប់មុខ​ បញ្ជូន​ទៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ និង​បាន​ណែនាំ​អ្នក​លក់​ពី​ការ​ជួញដូរ​អារហារ​គា្មន​គុណភាព​ផងដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់