- 2018-05-16 08:45:20
- សេដ្ឋកិច្ច
ដឹងទេ ២ឆ្នាំចុងក្រោយនេះ ប្រេងឥន្ធនៈស្រុកខ្មែរ ឡើងថ្លៃប៉ុន្មានហើយ?
- 2018-05-16 08:45:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ ២ឆ្នាំចុងក្រោយនេះ ប្រេងឥន្ធនៈស្រុកខ្មែរ ឡើងថ្លៃប៉ុន្មានហើយ?
ចន្លោះមិនឃើញ
តម្លៃប្រេងឥន្ធនៈ ប្រែប្រួលចុះឡើងនៅកម្ពុជា ជាប្រធានបទក្តៅ១ ដែលសាធារណជន នៅតែបន្តផ្ដោតការ ចាប់អារម្មណ៍នៅឡើយ ដោយសារតែមានទាក់ទងជិតស្និតទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមសេចក្ដីជូនដំណឹង១ ដែលបានចុះផ្សាយ នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា បានឲ្យដឹងថា រយៈពេល២ឆ្នាំ ចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិបានកើនឡើង។ ដោយហេតុនេះហើយ ធ្វើឲ្យតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា មានសមាមាត្រកើនឡើងតិចតួចដែរ។
ជាក់ស្ដែង ប្រេងសាំងធម្មតា (EA92) នៅក្នុងខែមេសា ឆ្នាំ២០១៦ មានតម្លៃតែ ០,៨០ដុល្លារ ក្នុង១លីត្រ ឬស្មើ ៣.២០០រៀល។ ប៉ុន្តែសាំងដដែលនេះ បានហក់ឡើងដល់ តម្លៃ ១,០២ដុល្លារ ក្នុង១លីត្រ នៅក្នុងខែមេសា ឆ្នាំ២០១៨ ដែលតម្លៃនេះ ស្មើនឹងប្រហែល ៤.០៨០រៀល។
សូមបញ្ជាក់ថា សមាមាត្រតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា បានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រភពប្រេងឥន្ធនៈស្ទើរតែទាំងអស់នៅកម្ពុជា មានប្រភពនាំចូល ពីប្រទេស សិង្ហបុរី។