• 2018-05-19 06:14:32
  • ចរាចរណ៍

ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាប់​លេខ​១​លើ​លោក​ខាង​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2018-05-19 06:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រមាណ ៣ ពាន់​នាក់​ស្លាប់​ជា​រៀងរាល់ថ្ងៃ​​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​មូលហេតុ​ចម្បង​បណ្ដាល​មក​ពី​សារធាតុ​ស្រវឹង និង ការ​ប្រើប្រាស់​គ្រឿងញៀន។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់ worldatlas។

ដោយ​ឡែក​ថៃ​គឺ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក​ខាង​គ្រោះ​ថ្នាក់​ចរាចរណ៍។ ថៃ​មាន​អត្រា ៣៦,២ ក្នុង​ចំណោម​ប្រជាជន ១០០ ០០០ ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ម៉ាឡាវី និង លីបេរីយ៉ា។ នេះ​បើ​តាម​ប្រភព​ដដែល។

របាយការណ៍​ខាងលើ​រក​ឃើញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​អភិវឌ្ឍ​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​​ដែល​ធានា​សុវត្ថិភាព​ខ្ពស់។ បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង មធ្យម​មាន​ចំនួន​យានយន្ត​តិច​ជាង​ពាក់​កណ្ដាល​នៃ​​យានយន្ត​​សរុប​​របស់​ពិភពលោក ប៉ុន្តែ ៩០% នៃ​គ្រោះថ្នាក់​ចរាចរណ៍​ជុំវិញ​ពិភពលោក​បាន​កើត​ឡើង​នៅ​ប្រទេស​ទាំង​នេះ ខណៈ​ប្រទេស​អភិវឌ្ឍ​មានគ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​តែ១០%​ប៉ុណ្ណោះ។

ខាងក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​១០ ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់​បំផុត​លើ​លោក៖

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់