• 2018-05-20 03:26:32
  • សុខភាព

ក្រៅ​ពី​ផឹក កាហ្វេ​ត្រូវ​គេ​យក​ទៅ​ប្រើ​​សម្រាប់​រក្សា​សម្រស់​ និង ប្រយោជន៍​មិន​នឹក​ស្មាន

  • 2018-05-20 03:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ញ៉ាំ កាហ្វេ​ត្រូវ​គេ​យក​ទៅ​ប្រើ​​សម្រាប់​រក្សា​សម្រស់​ និង ប្រយោជន៍​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​មិន​នឹក​ស្មាន។ ខាង​ក្រោម​នេះ​គឺ​ជា​​ប្រយោជន៍​៥​យ៉ាង​របស់​កាហ្វេ ក្រៅ​ពី​ការ​ញ៉ាំ​វា៖​

១ កាហ្វេ​ត្រូវ​គេ​យក​ទៅ​ខាត់ស្បែក

គ្រាប់​កាហ្វេ​កិន​រួច នឹង​ជួយ​កម្ចាត់​កោសិកា​ងាប់​នៅ​លើ​ស្បែក​របស់​អ្នក ប្រឆាំង​នឹង​ភាព​ជ្រីវជ្រួញ ដោយ​សារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា។ វិធី​ប្រើ គឺ​គ្រាន់​តែ​លាប​លើ​ស្បែក​ទុក​ចោល​២០​នាទី រួច​ហើយ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​​អ៊ុនៗ​។ ឧស្សាហ៍​ធ្វើ​បែប​នេះ​អ្នក​នឹង​ឃើញ​លទ្ធផល​ភ្លាមៗ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ នេះ​បើ​តាម​វេបសាយ Brightside។

២ ព្យាបាល​សក់

កាហ្វេ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សម្ផស្ស។ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សក់​របស់​អ្នក​រលោង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សារធាតុ​កាហ្វេ​អ៊ីន ក៏​ជា​មធ្យោបាយដោះស្រាយ​បញ្ហា​ជ្រុះ​សក់​ផង​ដែរ។ វា​ជួយ​ពន្លឿន​ការ​លូតលាស់​សក់​ និង ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​សក់​ទន់ និង មាន​ជីវជាតិ។

វិធី​ប្រើ៖ ចម្រោះ​យក​ទឹក​កាហ្វេ​ល្មម​មួយ​សើម​ជោគ​សក់​របស់​អ្នក។ លាប​ថើរៗ​នៅ​លើ​សក់ ទុក​២០​នាទី រួច​លាង​នឹង​ទឹក​ស្អាត​ជា​ការស្រេច។ អ្នក​អាច​ធ្វើ​វា​​១​អាទិត្យ​ម្តង។ ប្រភព​ខាង​លើ​បន្ត។

៣ ​ធ្វើ​ជី​ជីកំប៉ុស

សំណល់​ពី​កាហ្វ​អាច​ជួយ​បង្កើន​និង​ចិញ្ចឹម​សារធាតុ​ជី​ក្នុង​ដី​របស់​អ្នក។ ​វា​អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ជី​ជីកំប៉ុស ប៉ុន្តែ ត្រូវ​ប្រាកដ​ថា​បរិមាណ​កាហ្វេ​មិន​លើស​ពី ២០% នៃ​ដី​ក្នុង​សួន​របស់​អ្នក ហើយ​ប្រសិទ្ធ​ភាព​​សារធាតុ​ចិញ្ចឹម​ដី​ក្នុង​សួន​របស់​អ្នក​ល្អ​មិន​នឹក​ស្មាន។

៤ កម្ចាត់​ក្លិន​មិន​ល្អ​ក្នុង​ទូទឹកកក

ក្លិន​ស្អុយ​ពី​អាហារ ត្រី សាច់ បន្លែ​នានា​ក្នុង​ទូទឹកកក ត្រូវ​ដោះ​ស្រាយ​ដោយ​របៀប​ណា? កាហ្វេ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ក្លិ​ន​មិន​ល្អ​នៅ​ក្នុង​ទូទឹកកក។ ដាក់​សំណល់​កាហ្វេ​មួយ​ពែង​ក្នុង​ទូទឹកកក បញ្ហា​ក្លិន​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ងាយ។

៥ យក​ទៅ​ប៉ូលា​គ្រឿង​សង្ហារិម

កាហ្វេ​ក៏​មាន​អត្ថប្រយោជន៍​ផង​ដែរ​សម្រាប់​ការ​ធ្វើ​គ្រឿង​សង្ហារិម​ឈើ​របស់​អ្នក​ភ្លឺ និង ស្អាត។ ជំនួស​ឱ្យ​ការ​បោះចោល​សំណល់​កាហ្វេ​ ចូរ​ទុក​វា​អោយ​ត្រជាក់​ហើយ​ប្រើ​ក្រណាត់​សើម​ផ្តិត​លើ​គ្រាប់​កាហ្វេ​កិន​យក​ទៅ​​ជូត​ទៅ​លើ​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឈើ​ភ្លឺ​រលោង​ស្អាត​ទេ ប៉ុន្តែ​ផ្ទះ​របស់​អ្នក​នឹង​មាន​ក្លិន​ឈ្ងុយ​ពី​គ្រាប់​កាហ្វេ​ទៀត​ផង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់