• 2018-05-20 07:16:19
  • ការអប់រំ

ទប់​សើច​មិន​បាន!​ សត្វ​អូទ្រីស​​ខ្ពស់​ជាង​ឡាន​​រត់​អស់​ល្បឿន​ដេញ​​អ្នក​ជិះកង់​ព្រលឹង​ចុង​សក់ (វីដេអូ)

  • 2018-05-20 07:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ជាង​១​នាទី​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុម​អ្នក​ជិះកង់​២​នាក់ ត្រូវ​បាន​សត្វ​អូទ្រីស​​​មាន​កម្ពស់​ខ្ពស់​ជាង​ឡាន​ទៅ​ទៀត ​​រត់​មួយ​ទំហឹង​ដូច​មាន​កំហឹង​តាម​ដេញច្រាស់​បុរស​ទាំង​នោះ ខណៈ​វីដេអូ​​ត្រូវ​បាន​មិត្តភក្តិ​ម្នាក់​ទៀត​ថត​បានទាំងស្រុង។

បុរស​ដែល​ជិះកង់​ពីក្រោយ​ថត​បណ្ដើរ​សើច​បណ្ដើរ​បាន​​រៀបរាប់​ពី​ទិដ្ឋភាព​នោះ​ថា វា​ប្រៀប​ដូច​មាន់​យក្ស​ដេញ​ពី​ក្រោយ​មិត្ត​ភក្តិ​របស់​លោក ហើយ​វា​ធ្វើ​ឲ្យ​លោក​សើច​ទប់​ខ្លួន​សឹង​មិន​បាន​ចង់​ធ្លាក់​ពី​លើកង់​។

អូទ្រីស​មាន​ជើង​វែងៗ ហើយ​វា​អាច​រត់​បាន​ល្បឿន​អតិបរមា​ដល់​ទៅ ៧០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ លោក​ជឿ​ថា​មិត្តភក្តិ​លោក​ដែល​ព្យាយាម​ធាក់​កង់​លើ​ផ្លូវ​ចុះ​ជម្រាល​ភ្នំ​នោះ ល្បឿន​ធាក់​ញាប់​ស្ញេ​​ព្រលឹង​ចុង​សក់​​របស់​ពួកគេ​ដើម្បី​គេច​ពី​អូទ្រីស ត្រូវ​លោក​ប៉ាន់​ប្រមាណ​ថា​អាច​មាន​ល្បឿន​ដល់​ទៅ ៤៨ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

ទីបំផុត​សត្វ​អូទ្រីស​ក៏​បោះបង់​ការ​ដេញ​តាម​ពី​ក្រោយ​អ្នក​ជិះកង់។ ហើយ​គេ​ក៏​មិន​ដឹង​ច្បាស់​ថា​ហេតុ​អ្វី​មាន់​យក្ស​នេះ​មាន​កំហឹង​នឹង​បុរស​អ្នក​ជិះកង់​ទាំង​នោះ​ដល់​ម្លឹង។ ចង់​ដឹង​ថា​ទិដ្ឋភាព​នោះ​វា​គួរ​ឲ្យ​អស់​សំណើច​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់