• 2018-05-20 01:44:56
  • ចរាចរណ៍

ដឹងពេលវេលាច្បាស់ការសង់រថភ្លើងអាកាសនៅភ្នំពេញ មិនមែនក្នុងឆ្នាំនេះដូចកំពុងល្បីទេ

  • 2018-05-20 01:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​សង់​រថភ្លើង​អាកាស​ (AGT) ចំនួន​៤​ខ្សែ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ខែ​សីហា ឆ្នាំ ២០១៨​នេះ កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​មាន​ការ​បង្ហោះ​ចែក​ចាយ​ជា​បន្តបន្ទាប់។

រូបតំណាង

យ៉ាង​ណាក្ដី​ទេសរដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​ធ្លាប់​បាន​បញ្ជាក់​ថា កម្ពុជា​ពិត​ជា​មាន​គម្រោង​សង់​រថភ្លើង​អាកាស (AGT) ពិត​មែន ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​(JICA) តែ​មិន​ទាន់​អាច​ចាប់​ផ្ដើម​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ ដូច​ដែល​កំពុង​ល្បី​នោះ​ទេ។ បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ កំពុង​ធ្វើ​ការ​សិក្សា​បឋម ជា​មួយ​ដៃគូ​អភិវឌ្ឍ (JICA)​ និង​ចាប់​ផ្ដើម​សាងសង់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​មុន​​ឆ្នាំ​២០២៣ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

តាម​គម្រោង​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក ការ​សាងសង់​រថភ្លើង​អាកាស (AGT) នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ផ្លូវ​រថភ្លើង​អាកាស​នេះ មាន​ប្រវែង​សរុប ១៨​គីឡូម៉ែត្រ ឆ្លង​កាត់​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា៖ ផ្លូវ​ព្រះ​មុនីវង្ស ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ហ្សាលឌឺហ្គោល ផ្លូវ​មុនីរេត ផ្លូវ​វេងស្រេង ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់