• 2018-05-20 07:12:32
  • ចរាចរណ៍

ច្បាស់ហើយ! គម្រោងសង់ផ្លូវល្បឿនលឿននៅកម្ពុជា ត្រូវកាត់ដើមកៅស៊ូចោលរាប់ម៉ឺនដើម

  • 2018-05-20 07:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ដំបូង​បំផុត​នៅ​កម្ពុជា គ្រោង​បញ្ចប់​ការសិក្សា​នៅ​ចុង​ឆ្នាំ​២០១៨ និង​ត្រូវ​ចាប់​ផ្ដើម​សាងសង់ជា​ផ្លូវ​ការ​នៅ​​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ។ ដោយឡែកកាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​សាងសង់​របស់​ប្រទេស​ចិន​បាន​ទៅ​សិក្សា​ទីតាំង​ភូមិ​សាស្ត្រ ស្ថិត​នៅ​តំបន់​កែវផុស របស់​ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី។

​ឯកឧត្ដម​បណ្ឌិត ម៉ុង ​ឫទ្ធី បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ប្រវែង​១៩០​គីឡូម៉ែត្រ​នេះ នឹង​ត្រូវ​ឆ្លង​កាត់​តំបន់​កៅស៊ូ ស្ថិត​នៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ បើ​គម្រោង​នេះ​ចាប់​ផ្ដើម​នឹង​ត្រូវ​ឆ្លង​កាត់​ចម្ការ​កៅស៊ូ​របស់​លោក ប្រមាណ​ជាង​១៧០​ហិកតា ដែល​នឹង​ត្រូវ​កាត់​ដើម​កៅស៊ូ​ចោល​ប្រមាណ​ជាង​១០​ម៉ឺន​ដើម។ លើស​ពី​នេះ​ថែម​ទាំង​ប៉ះពាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន នៅ​ក្នុង​តំបន់​របស់​លោក​ឧកញ៉ា​ទៀត​ផង។

យ៉ាង​ក្ដី​ឯកឧត្ដមបណ្ឌិត​បញ្ជាក់​ថា ទោះ​ជា​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ក៏​លោក នៅ​តែ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គម្រោង​ដ៏​អស្ចារ្យ​មួយ​នេះ មិន​មាន​អ្វី​ដែល​ជា​បញ្ហា​នោះ​ទេ។

​គួរ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​សាងសង់​បាន​ប្រកាស​ការសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​នឹង​ចាប់ផ្តើម​នៅដើមឆ្នាំ២០១៩​ខាង​មុខ​នេះ ​ក្រោយ​ពីបាន​សិក្សា​ចំនួន​បីលើក​។ ​សូម​មក​ដឹង​ពី​ចំណុច​លម្អិត​នៃ​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ ដូច​ខាង​ក្រោមនេះ៖

រូបតំណាង

១.​ គម្រោងផ្លូវល្បឿនលឿននេះ ​ឆ្លងកាត់​ ៤​រាជធានី​ខេត្ត​មាន៖ ​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល ​ខេត្ត​កំពង់ស្ពឺ និង​ខេត្តព្រះសីហនុ

២. ផ្លូវ​ ​មានក្រាល​បេតុង​កៅស៊ូ AC ដែលមានប្រវែងសរុប ១៩០,០៦១ គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូទាំង​អស់)

៣. មាន​គន្លង​ផ្លូវឡាន ​(២x៣,៧៥ម៉ែត្រ) ​សងខាង​ជាយ​ផ្លូវ​កៅស៊ូ​(២x២,៥ម៉ែត្រ) និង​សម្រាប់​ម៉ូតូ​ជាយ​ផ្លូវដី​ក្រហម​ ២(២x០,៧៥)

៤. ផ្លូវ​ថ្មើរជើង​ និង​សួននៅ​អក្ស័កណ្តាល​ទ្រូង​ប្រវែង​៣ ម៉ែត្រ មាន​ស្ពាន ​៨៩ កន្លែង​

៥. ​ល្បឿន​បើកបរ​កំណត់​ចាប់​ពី៨០ ទៅ ១២០ គីឡូ​ម៉ែត្រ​ក្នុង​មួយម៉ោង

៦. មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន៤​ កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ៣ កន្លែង

៧. មាន​របងអម​តាមសង​ខាងផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់

៨. មាន​របាំង​ការពារ​សម្លេង​រំខាន​សរុប​ប្រហែល​៥៧,១៩ គីឡូម៉ែត្រ ​ព្រមទាំង​ទុក​កន្លែង​មនុស្ស​ និង​សត្វព្រៃ​ឆ្លងកាត់​ចំនូន​៣៥២​កន្លែង៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់