• 2018-05-21 01:51:32
  • ចរាចរណ៍

មកដឹងទីតាំងរថភ្លើងអាកាសគ្មានមនុស្សបើក ទាំង៤ខ្សែនៅភ្នំពេញ ត្រៀមរត់មុនឆ្នាំ២០២៣

  • 2018-05-21 01:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​-កម្ពុជា ហៅ​កាត់ (JICA) កំពុង​សិក្សា​លើ​សាងសង់​រថភ្លើង​លើ​អាកាស​គ្មាន​មនុស្ស​បើក​ (AGT) ចំនួន៤ខ្សែនៅរាជធានីភ្នំពេញ។ ការ​សិក្សា​បឋម​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ឆ្នាំ​២០១៨ និង​ចាប់​ផ្ដើម​សាងសង់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​មុន​ឆ្នាំ​២០២៣ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣ ក៏​ដូច​ជា​រំដោះ​បញ្ហា​កកស្ទះ​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ។

គម្រោង​សាងសង់​រថភ្លើង​អាកាស​តាម​បែប​បច្ចេកវិទ្យា​ជប៉ុន​នេះ មាន​៤​ខ្សែ សរុប​ប្រវែង​១៨​គីឡូ​ម៉ែត្រ។ ក្នុង​នោះ​មាន​ដូចជា៖ មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត(ផ្លូវ​លេខ ២១៧) ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ  ឆ្ពោះ​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី (មរតកតេជោ) នៅ​ព្រែកព្នៅ។

តាម​គម្រោង​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក ការ​សាងសង់​រថភ្លើង​អាកាស (AGT) នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

រូបតំណាង

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់