• 2018-05-21 02:19:28
  • សុខភាព

ផលិតផលសម្រកទម្ងន់លក់ដាច់ខ្លាំង ត្រូវបានក្រសួងប្រកាសគ្រោះថ្នាក់ដល់អាយុជីវិត

  • 2018-05-21 02:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​សាធារណ:ជន​ហាម​មិន​ឲ្យ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ Leense ព្រោះ​ផលិតផល​នេះ​គ្មាន​ចុះ​បញ្ជីការ​ និង​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួង​សុខា​ភិបាល​​ឡើយ។ ​ផលិតផល​សម្រកទំងន់​ខុស​ច្បាប់ជាច្រើនមានផ្ទុកសារធាតុធ្វើឲ្យស្រកលឿន ដែល​ជាសាធាតុហាមឃាត់ព្រោះវាអាចប៉ះពាល់ដល់បេះដូង រហូតដល់មានគ្រោះថ្នាក់ដល់អាយុជីវិត។

គួរជម្រាបថា ផលិតផល​សម្រក​ទំងន់នេះ ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​តាំង​ពីឆ្នាំ​ ២០១៧ ​ដែល​ជា​ទំនិញ​កំពុង​លក់​ដាច់​ខ្លាំង​​មួយ​ផង​ដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់