• 2018-05-21 09:40:18
  • ការអប់រំ

ខ្វះ​ដើម​ទុន ឬ​ការ​ប្រឹក្សា​ពី​អាជីវកម្ម កុំភ្លេចចូលរួមកម្មវិធី​នេះ​ទទួល​ត្រឹម១០នាក់ប៉ុណ្ណោះ

  • 2018-05-21 09:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​បច្ចុប្បន្ន ដែល​សហគ្រិន​កម្ពុជា​កំពុង​ជួប​ប្រទះ​លើ​បញ្ហា​អាជីវកម្ម​របស់​ខ្លួន CJCC បាន​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា CJCC Accelerator Program ដើម្បី​គាំទ្រ​ និង​អភិវឌ្ឍន៍​លើ​គម្រោង​អាជីវកម្ម​ទាំង​នោះ។ ​

នេះ​​គឺ​ជា​កម្មវិធី​សិក្សា​ ដែល​រៀន​ផ្ទាល់-​អនុវត្ត​ផ្ទាល់​​ជា​ក្រុម និង​​បើក​ឲ្យ​​រាល់​សហគ្រិន​ ឬ​អ្នក​មាន​គំនិត​បើក​អាជីវកម្ម​ទាំង​ឡាយ​ចូល​រួម។ មាន​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​នឹង​បាន​ជ្រើស​រើស សម្រាប់​វគ្គ​នេះ ហើយ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​៥០០​ដុល្លារ ដោយ​សិក្សា​រយៈ​ពេល​៨​ខែ។

លោក អៀង សុវត្តិ អនុ​ប្រធាន​ផ្នែក​គ្រប់គ្រង​អាជីវកម្ម បាន​ឲ្យ​ដឹង​ថា៖ “CJCC Accelerator Program ឬ CJAP​ គឺ​ជា​កម្មវិធី​បង្កើត​ឡើង​សម្រាប់​​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​​ជួប​ជា​មួយ​បញ្ហា​ជា​ច្រើន ពិសេស​ហិរញ្ញវត្ថុ។ ដូច្នេះ​យើង​​នឹង​ផ្ដល់​ជា​ដំណោះ​ស្រាយ​លើ​បញ្ហា​លុយ​កាក់ ការ​ប្រមូល​មូលនិធិ រួម​ជា​មួយ​ការ​វគ្គ​បណ្ដុះ​ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស និង​​សេវាកម្ម​ប្រឹក្សា​យោបល់​ដោយ​អ្នក​ប្រឹក្សា​ដែល​មាន​ជោគជ័យ​លើ​វិស័យ​នេះ​ ជា​ជន​ជាតិ​ខ្មែរ និង​​​ជប៉ុន"។

លើស​ពី​នេះ​អ្នក​ចូល​រួម​ដែល​មាន​ភាព​លេច​ធ្លោ នឹង​​អាច​មាន​ឱកាស​ចេញ​ទៅ​សិក្សា​បន្ថែម​ជា​មួយ​ក្រុម​ហ៊ុន​ផ្សេងៗ​នៅ​ប្រទេស​ជប៉ុន​ផ្ទាល់​តែ​ម្ដង។

ផុត​កំណត់​ទទួល​ពាក្យ​គឺ​នៅ​ថ្ងៃ ៣១ ឧសភា ២០១៨៕

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង

ដោយ៖ សុខណា

មតិយោបល់