- 2018-05-21 09:21:16
- ចរាចរណ៍
ដំណឹងល្អ! បើគម្រោងនេះបញ្ចប់ ពលរដ្ឋទាំង៦ខេត្ត នឹងមានផ្លូវកាត់ទៅលេងសមុទ្រ
- 2018-05-21 09:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! បើគម្រោងនេះបញ្ចប់ ពលរដ្ឋទាំង៦ខេត្ត នឹងមានផ្លូវកាត់ទៅលេងសមុទ្រ
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដងទៀត ចំពោះគម្រោងសាងសង់ផ្លូវពីបាត់ដំបង ឆ្ពោះទៅខេត្តកោះកុង។ សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា គម្រោងធ្វើផ្លូវមួយខ្សែនេះ គឺចេញពីសំឡូត ខេត្តបាត់ដំបង កាត់ទៅថ្មដា ខេត្តពោធិ៍សាត់ រួចកាត់ទៅកាន់ខេត្តកោះកុងតែម្តង។ ការសាងសង់ផ្លូវកាត់នេះ គឺដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ ពោលគឺចំណេញចម្ងាយផ្លូវប្រមាណ ១០០គីឡូម៉ែត្រ។
បច្ចុប្បន្នគម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ចូលក្នុងផែនការអាទិភាព ដើម្បីពន្លឿនដល់ការឈានទៅរកការសាងសង់ក្នុងពេលខាងមុខ។ នេះបើតាមការលើកឡើង របស់សម្ដេច ហ៊ុន សែន។
ដោយឡែកបើតាមលោក ចាន់ សំបូរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ឲ្យដឹងថា ផ្លូវជាតិថ្មី លេខ៥៥,៤ ពីបាត់ដំបង ទៅកោះកុង មានប្រវែង ជាង១៩០គីឡូម៉ែត្រនេះ នឹងត្រូវស្ថាបនាដោយក្រុមហ៊ុនចិន។ គម្រោងនេះក៏បានសិក្សាទីតាំងផ្ទាល់រួចហើយ ដែលដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ។
ផ្លូវជាតិថ្មីនេះ នឹងត្រូវបានស្ថាបនាចេញពីចំណុចអក្សរT ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ភ្ជាប់ទៅផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបន្តឆ្ពោះទៅកាន់ខេត្តកោះកុង។ ផ្លូវជាតិនេះ នឹងត្រូវសាងសង់តាមគន្លងចាស់ផង និងត្រូវឈូសឆាយថ្មីផង ដែលត្រូវឆ្លងកាត់តំបន់ព្រៃភ្នំ។
ចាំមិនភ្លេចទេ ទេសដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បញ្ជាក់ថា បន្ទាប់ពីគម្រោងនេះសាងសង់រួចនាអនាគត ប្រជាជនដែលរស់នៅខេត្តចំនួន ០៦រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប គឺកាន់តែងាយស្រួល ព្រោះអាចមានជម្រើសក្នុងការធ្វើដំណើរទៅខេត្តកោះកុង ឬទៅលេងឆ្នេរសមុទ្រនាទិសនិរតី ដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញដូចមុនទៀតឡើយ៕