• 2018-05-22 01:17:02
  • សុខភាព

ដឹងទេ! បន្លែប្រើប្រាស់ ហូបចុក រាល់ថ្ងៃ មាន៤ប្រភេទ ខុសៗគ្នា

  • 2018-05-22 01:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​របស់​ អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ពិភពលោក ​ហៅ​កាត់​ថា​ (FAO) បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​មាន​៤៤ភាគរយ​ និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។ មាន​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា​ បន្លែ​ប្រមាណ​២០០ ទៅ​ ៤០០តោន​ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង​ មក​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​មួយ​ថ្ងៃ​ៗ។

ក្នុង​នោះ​ដែរ​ បន្លែ​ដែល​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​ ប្រទេស​កម្ពុជា ​បច្ចុប្បន្ន​ មាន៤ប្រភេទ​ ខុស​ៗ​គ្នា។

១.បន្លែ​ធម្មជាតិ

ការ​ដាំដុះ​ គឺ​ពឹង​ផ្អែក​លើ​គោល​ការណ៍​ធម្មជាតិ​សុទ្ធសាធ​ និង​គ្មាន​ប្រើ​សារធាតុ​គីមី​ ឬ​បច្ចេកទេស​ណា​ផ្សេង​ឡើយ។ ដូច្នេះ​ហើយ បន្លែ​ធម្មជាតិ​ គឺ​មាន​បរិមាណ​តិចតួច មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់ និង​ចំណាយ​ពេល​ដាំ​ដុះ​រយៈ​ពេល​យូរ។ បន្លែ​ធម្មជាតិ​មាន​តម្លៃ​ថ្លៃ។

២. បន្លែ​សរីរាង្គ

ការ​ដាំដុះ​ គឺ​ស្រប​ទៅតាម​ធម្មជាតិ ដែល​គ្មាន​ជាតិគីមី​សោះ។ ការ​ដាំដុះ​បន្លែ​ប្រភេទ​នេះ​ គឺ​មាន​ការ​ប្រើប្រាស់​បច្ចេកទេស​ ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ ​ដោយ​មិន​ធ្វើឲ្យ​មានគ្រោះថ្នាក់​ទៅ​ដល់​បរិស្ថាន​ធម្មជាតិ ឬ​មនុស្ស​ដែល​រស់នៅ​និង​ធ្វើការ​ជាមួយ​វា។ បន្លែ​សរីរាង្គ​មាន​តម្លៃ​ថ្លៃ​គួរសម។

៣. បន្លែ​សុវត្ថិភាព

មាន​លក្ខណៈ​ខុស​ពី​បន្លែ​សរីរាង្គ ដោយ​វា​ស្ថិតនៅ​ចន្លោះ​បន្លែ​មាន​សារធាតុ​គីមី និង​បន្លែ​សរីរាង្គ​ដែល​គ្មាន​ជាតិគីមី​សោះ។ បន្លែ​សុវត្ថិភាព​ គេ​ប្រើ​ជីគីមី​ខ្លះ​ដែរ ដើម្បី​ថែរក្សា​ដំណាំ​ឱ្យ​ល្អ ប៉ុន្តែ​គេ​ប្រើ​ក្នុង​កម្រិត​តិចតួច​បំផុត។ ​មុន​ពេល​ កាត់​យក​ទៅ​លក់ ឬ​ទទួលទាន គេ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គីមី​ជាច្រើន​ថ្ងៃ ដោយ​មិន​ដូច​បន្លែ​គីមី។

៤. បន្លែ​គីមី

ជា​ប្រភេទ​គ្រោះថ្នាក់ ដែល​អ្នក​ជំនាញ​សុខភាព​ហាម​ប្រាម​ប្រើប្រាស់។ បន្លែ​គីមី​មាន​ផ្ទុក​សារធាតុពុល​ខ្លាំង​ការ​ផ្គត់ផ្គង់​មាន​បរិមាណ​ច្រើន ឬ​អាច​លើសលប់ និង​មាន​តម្លៃ​ថោក។ ការ​បរិភោគ​បន្លែ​គីមី​អាច​មាន​បញ្ហា​សុខភាព និង​ការ​បង្ក​ជំងឺ​រយៈ​ពេល​យូរ ដូច​ជា​ជំងឺ​មហារីក ឬ​ការ​ពុល​ស្លាប់​ភ្លាមៗ​តែ​ម្ដង។

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ​មាន​ចំនួន​ប្រមាណ​ជា​ ០,៩ ​លាន​តោន​ នេះ​បើ​យោង​របាយការណ៍ ​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ពិភពលោក។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់