• 2018-05-22 04:47:12
  • ចរាចរណ៍

បង្ហាញរូបរាងផ្លូវជាតិលេខ៥ ពេលសាងសង់រួច ពិតជាគួរឲ្យភ្ញាក់ផ្អើល

  • 2018-05-22 04:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់​ពី​ព្រែក​ក្តាម (ខេត្តកណ្តាល) ដល់​ធ្លាម្អម (ខេត្តពោធិ៍សាត់) បាន​បើក​ការដ្ឋាន​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ផ្លូវជាតិលេខ៥បច្ចុប្បន្ន(រូបភាព៖ ក្រសួងសធារណការ)

ផ្លូវ​មួយ​ខ្សែ​នេះ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្ត​កំពង់ឆ្នាំង​ប្រវែង ៩៣,៥៤គីឡូម៉ែត្រ និង​ខេត្ត​ពោធិ៍សាត់​ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាល​បេតុង​កៅ​ស៊ូ​AC មាន​ទិស​ចរាចរណ៍​ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) បំពាក់​ដោយ​រនាំង​ដែក​សុវត្ថិភាព​ចំ​កណ្ដាល​សួន។

គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៦១លានដុល្លារអាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា៕

រូបភាពគំរូពេលសាងសង់រួច (រូបភាព៖ ក្រសួងសាធារណការ)

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់