• 2018-05-22 08:37:34
  • ចរាចរណ៍

ត្រៀមជិះ! ដឹងពេលវេលា ឡានក្រុងសាធារណៈទំនើបកប់៨០គ្រឿង មកដល់ភ្នំពេញ

  • 2018-05-22 08:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ជប៉ុន បាន​សន្យា​ផ្ដល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។  ក្នុង​នោះ​ ជំហ៊ាន​ទី១ រថយន្ត​ក្រុង​ចំនួន ៨០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​បើ​តាម​ប្រភព​ពី Asean Infrastructure Post។

រូបភាព៖ Asean Infrastructure Post

រថយន្ត​ក្រុង​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ទាំង​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ម៉ាស៊ីន​ត្រជាក់ អេក្រង់ LED សម្រាប់​បង្ហាញ​ជើង​រថយន្ត​ក្រុង មាន​ទូរទស្សន៍​នៅ​ក្នុង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព និង​ទីតាំង​រថយន្ត​ក្រុង។

ដោយ​ឡែក​បើ​តាម​ការ​បញ្ជាក់ របស់​លោក ម៉េត មាសភក្តី កន្លង​មក​បាន​ឲ្យដឹង​ថា​ ការ​សន្យា​របស់​ជប៉ុន ក្នុងការ​ផ្តល់​រថយន្ត​ក្រុង​នេះ គឺ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បាន​សិក្សា និង​ចរចា​ជាមួយ​ភាគី​ជប៉ុន អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ។

អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ថា ជំនួយ​របស់​ជប៉ុន​នេះ គឺ​ដើម្បី​ពង្រីក​សេវា​រថយន្ត​ក្រុង នៅ​រាជធានី​ភ្នំពេញ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។

រូបភាព៖ Asean Infrastructure Post

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧ ចិន​ក៏​បាន​ផ្ដល់​ជំនួយ​រថយន្ត​ក្រុង​ស៊េរី​ទំនើប​ចំនួន​១០០​គ្រឿង​ដែរ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នា​បច្ចុប្បន្ន​នេះ៕

រូបភាព៖ Asean Infrastructure Post

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់