- 2018-05-23 01:41:52
- សេដ្ឋកិច្ច
តម្លៃសាំងអន្តរជាតិ កំពុងឡើងថ្លៃ ថៃប្រើវិធីមួយនេះដើម្បីជួយប្រជាពលរដ្ឋខ្លួន
- 2018-05-23 01:41:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសាំងអន្តរជាតិ កំពុងឡើងថ្លៃ ថៃប្រើវិធីមួយនេះដើម្បីជួយប្រជាពលរដ្ឋខ្លួន
ចន្លោះមិនឃើញ
ថៃ ត្រៀមបង្កើតមូលនិធិប្រេងរបស់រដ្ឋ ដើម្បីជួយទប់តម្លៃលក់រាយប្រេងឥន្ធនៈ កុំឲ្យកើនឡើងខ្លាំងតាមតម្លៃប្រេងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្ដីក្រសួងថាមពលថៃ Siri Jirapongphan នាថ្ងៃអង្គារនេះ។
មូលនិធិឧបត្ថម្ភធនរបស់រដ្ឋ ដែលមានតម្លៃ ៣០ពាន់លានបាត (ប្រមាណ ៩៣៧លានដុល្លារអាមេរិក) នេះ នឹងអាចជួយកាត់បន្ថយថ្លៃលក់រាយប្រេងសាំង បាន ៥០% នៃតម្លៃដែលត្រូវកើនឡើង។ លោករដ្ឋមន្រ្ដីដដែលបានពន្យល់ថា ប្រសិនបើថ្លៃលក់រាយត្រូវកើនឡើង ១បាតក្នុង១លីត្រ នោះវានឹងជួយកាត់បន្ថយ មកត្រឹមការឡើងថ្លៃ ០,៥បាតវិញ។
លោករដ្ឋមន្រ្ដី Siri Jirapongphan បានបន្ថែមទៀតថា ប្រាក់ឧបត្ថម្ភធនរបស់រដ្ឋនេះ នឹងជួយកាត់បន្ថយផលប៉ះពាល់នៃការឡើងថ្លៃប្រេងអន្តរជាតិ ដែលរំពឹងថានឹងអាចកើនឡើងដល់ ៨០ដុល្លារ ក្នុង១បារ៉ែល នាពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ មានបំណងទប់តម្លៃលក់រាយប្រេងឥន្ធនៈ ត្រឹម ៣០បាតក្នុង១លីត្រ (ប្រហែល ៣៨០០រៀល) ខណៈ ២ខែចុងក្រោយ វាបានកើនឡើងដល់ទៅ ៣បាត។
មូលនិធិឧបត្ថម្ភធនរបស់រដ្ឋដើម្បីទប់តម្លៃប្រេងនេះ នឹងត្រូវទទួលការអនុម័តពីការិយាល័យផែនការ និងគោលនយោបាយថាមពល ក្នុងសប្ដាហ៍នេះ៕