• 2018-05-23 08:25:36
  • សេដ្ឋកិច្ច

ការ​​ប្រកួត​សហគ្រិន​​ឆ្នើម​ ២០១៨ ចាប់​ទទួល​ពាក្យ​ហើយ​ ជម្រះ​កង្វល់​អ្នក​ស្ទាក់ស្ទើរ​ចូល​រួម​ទៀត

  • 2018-05-23 08:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត "ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា” (CYEA) ជា​កម្មវិធី​ដែល​រៀបចំឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​(JCI) សហការ​ជាមួយ​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​(YEAC) ក្នុង​គោល​បំណង​ស្វែងរក​សហគ្រិន​ឆ្នើម ​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រិន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​បាន​ដំណើរ​ការ​ឡើង ៣​ឆ្នាំ​មក​ហើយ​ និង​បាន​រក​ឃើញ​​សហគ្រិន​ឆ្នើម​ប្រចាំ​ប្រទេស​ជា​ច្រើន​រូប។

បើ​ទោះ​ជា​កន្លង​មក មាន​បេក្ខភាព​ជា​ច្រើន​ចូល​រួម​ក្ដី ក៏​នៅ​មាន​សហគ្រិន​ឆ្នើម​ជាច្រើន​នាក់​ទៀត​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​មក​ប្រកួត​ដណ្ដើម​យក​ជយលាភី។ ក្រោម​​មូលហេតុ​ថា​ពួកគាត់​​ព្រួយបារម្ភ​ជុំវិញ​បញ្ហា ​ដែល​គណៈកម្មការ​​នឹង​ធ្វើការ​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​ទ្រ​ព្យ​សម្បត្តិ​របស់​ខ្លួន​។

ឆ្លើយតប​នឹង​​បញ្ហា​ខាងលើ កញ្ញា ព្រឿន បញ្ញា​រី ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​កម្មវិធី​"ពាន​រ​ង្វាន់​សហគ្រិន​វ័​យ​ក្មេង​កម្ពុជា" បាន​បញ្ជាក់​ថា រាល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ​របស់​សហគ្រិន​ដែល​ចូលរួម​ នឹង​ត្រូវ​បាន​លាក់​ទុក​​ការសម្ងាត់​​​ជាទី​បំផុត​។ ពោល​គឺ​ទិន្នន័យ​​ទាំង​ឡាយ​របស់​បេក្ខភាព ​នឹង​​​មិន​ឲ្យ​នរណា​ម្នាក់​ដឹង​ក្រៅពី​គណៈកម្មការ​ឡើយ​។ ហេតុ​ដូច​នេះ សហគ្រិន​ទាំងអស់​ដែល​មាន​បំណង​ចង់​ប្រកួត អាច​ដាក់ពាក្យ​ចូល​រួម​បាន​ដោយ​ពុំ​ចាំបាច់​បារម្ភ​អ្វី​ទាំង​អស់។​​

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ កម្មវិធី​​នៅ​បន្ត​ដំណើរ​ការ ដោយ​​បើក​​ឱកាស​​​ដល់​សហគ្រិន​ទាំង​អស់ អាច​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​អាជីវកម្ម​របស់​ខ្លួន​​​ ដើម្បី​ទទួល​បាន​មតិយោបល់​ពី​សហគ្រិន​ដទៃ​ទៀត​ផង​ដែរ។

សហគ្រិន​ទាំង​ឡាយ​អាច​ចុះ​ឈ្មោះ​ចូលរួម​ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​គោរ​ព​តាម​លក្ខខណ្ឌ​​​​ខាង​ក្រោម៖

  • ​ត្រូវ​មាន​អាយុ​ពី ១៨ ដល់ ៤៥​ឆ្នាំ​
  • ​មាន​អាជីវកម្ម​ដែល​បង្កើត​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ចុះ​បញ្ជី​ត្រឹមត្រូវ មាន​បុគ្គលិក​ពេញ​ម៉ោង​យ៉ាង​តិច​៥​នាក់ និង​បាន​ដំណើរ​ការ​ជាប់​គ្នា​យ៉ាង​តិច ២​ឆ្នាំ​
  • បេក្ខជន​ត្រូវ​មាន​ភាគហ៊ុន​យ៉ាង​តិ​ច ៥១%​ក្នុង​អាជីវកម្ម​របស់​ខ្លួន​
  • ពុំ​មែន​ជា​ដៃ​គូរ​ដែល​មាន​អាជីវកម្ម​​ពាក់ព័ន្ធ​​នឹង​​គណៈកម្មការ​ជ្រើសរើស ឫ​ជា​សមាជិក​នៃ JCI ឬ YEAC។

អត្ថបទ៖ សុខណា

មតិយោបល់