• 2018-05-23 04:20:19
  • សេដ្ឋកិច្ច

៣ កន្លែងថ្មីសន្លាង កម្ពុជាបំលែងជាតំបន់ទេសចរណ៍ដូចសម័យបារាំង

  • 2018-05-23 04:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សំណង់​អគារ​រចនា​ដូច​សម័យ​បារាំង​ជា​ច្រើន​​ កំពុង​រីក​ឡើង​នៅ​ខេត្ត​នៃ​ទឹកដី​អង្គរ និង​រាជធានីភ្នំពេញ នៅ​ក្នុង​ប្រទេស​​កម្ពុជា បាន​បំលែង​ជា​តំបន់​ទេសចរណ៍​ ​បង្ហាញ​ខ្លួន​និង​ខ្លះ​កំពុង​ត្រៀម​លេច​មុខ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ឃើញ ក៏​ដូចជា​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ផងដែរ​។ ចង់​ដឹង​ទិដ្ឋភាព​ប្លែកភ្នែក​បែប​ណា ​សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ​៖​

​១. ផ្សារ​ទេសចរណ៍​ខ្មែរ The Bazaar

ផ្សារ​នេះ​ ត្រូវ​បាន​សង់ឡើង​នៅ​​ជាន់ទី៤​នៃផ្សារ​ទំនើប​សូរិយា​ ដោយ​មាន​សំណង់​ស្ថាបត្យកម្ម​ល្បីៗ និងអគារ​បុរាណ​ប្រមាណ​ ​១០អគារ​ ប្រមូលផ្ដុំគ្នា​លើ​ទី​ធ្លាប្រហែល​ជាង​១ពាន់​ម៉ែត្រ​ការ៉េ។​

សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ មានដូចជា​ មហោស្រព​ចតុមុខ ​ស្ថានីយប៉ុស្តិ៍​បូលីស​ វិមាន​ឯករាជ្យ​ ​ផ្សារថ្មី​ ​ស្តាត​អូឡាំពិក ​សារ​មន្ទីរជាតិ​ អគារ​ធនាគារចាស់ និង​ ​សំណង់​អគារបារាំង​ជាដើម​។

​២. ​មជ្ឈមណ្ឌល​កម្សាន្ត​ The Heritage Walk

​សំណង់​អគារ​ថ្មីសន្លាង​មួយ​នៅ​កណ្ដាល​ក្រុង​សៀមរាប​ ជា​មជ្ឈមណ្ឌល​កម្សាន្ត​បង្កើត​ឡើង​ក្រោម​ការ​បោះ​ទុន​ និង​សាងសង់​ដោយ​កូនខ្មែរ​នោះ​ឈ្មោះ​ថា ​The Heritage Walkជា​ការចនាថ្មី ​​ដែល​​បញ្ចូល​ក្បាច់​ក្បូរបែប​ខ្មែរ​សម័យ​បារាំង​ ។

​សំណង់នេះ នឹង​ដំណើរ​ការ​នៅ​ខែ​មិថុនា​ ​ឆាប់ៗ​នេះ​ ​​ដែល​រំពឹង​ថា ​នឹង​​ប្រមូល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍​ឲ្យ ស្គាល់​ផលិតផល​​ខ្មែរ ដូចជា​កន្លែង​កម្សាន្ត ​និង​កន្លែង​ទទួល​ទាន​អាហារ​ដ៏​សំបូរ​បែប​ជាមួយ​បទ​ពិសោធ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។

​៣. ​សណ្ឋាគារ​ផ្កាយ​ ៥ Hyatt Regency Phnom Penh

​សំណង់​អគារ​បារាំង​ចំណាស់​មួយ​ ធ្លាប់ជា​​អតីត​ហាង​កាហ្វេ​ដ៏​ល្បី​នា​អំឡុង​ពេល​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​(អ៊ុនតាក់)​ ចូល​មក​ប្រទេស​កម្ពុជា​ កំពុងក្លាយ​ជា​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឈ្មោះថា Hyatt Regency Phnom Penh ​​នៅ​ចំកណ្ដាល​បេះដូង​ទីក្រុង​ភ្នំពេញ​។

​សណ្ឋាគារ​លំផ្កាយ៥នេះ ​មាន​តម្លៃ ១០០​លាន​ដុល្លារ​អាមេរិក កម្ពស់ ១៤ជាន់  ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៧៨ ​នៅ​ចំហៀងនៃ​សារមន្ទីរ​ជាតិ​​  គ្រោងបញ្ចប់ឆ្នាំ ២០២០។​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់