• 2018-05-23 06:25:21
  • សុខភាព

រកឃើញផ្សារទំនើប ៤កន្លែងនៅខេត្តព្រះសីហនុ លក់អាហារវេចខ្ចប់គ្មានគុណភាព

  • 2018-05-23 06:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​​កាំកុងត្រូល​ បាន​រក​ឃើញ​ផ្សារ​ទំនើប​ចំនួន ៤​កន្លែងនៅ​​ខេត្ត​ព្រះសីហនុ​ ​ដាក់​លក់ផលិតផល​ម្ហូបអាហារ​វេចខ្ចប់​ស្រាប់ ​​ហួសកាល​បរិច្ឆេទ​ប្រើប្រាស់ ​និង​ខូច​ទ្រង់ទ្រាយ​ដើម។

ផ្សារ​ទំនើប​ទាំង​នោះ​ មាន​លក់​អាហារ​មិន​គុណភាពដូច​ជា៖

​​​ ១. ផ្សារទំនើបជៀហុង

-មីសសៃ ចំនួន ២៦កញ្ចប់ មីកញ្ចប់ ២៩កញ្ចប់ ទឹកដោះគោជូ ១៩ដប

២. ផ្សារទំនើ់បវ័នថៃឡឹក

-មីសសៃកញ្ចប់ ១០កញ្ចប់ និងនំម្នាស់ ៣២ កញ្ចប់

៣. ផ្សារទំនើប វ៉ាន់តា

-ទឹកក្រូច Fanta ៦កំប៉ុង ទឹកផ្លែឈើ ៣០កញ្ចប់ ទឹកដូងកំប៉ុង(កំពិត) ៩កំប៉ុង បង្អែមកំប៉ុង ១៥កំប៉ុង

៤. ផ្សារហ៊ួលីន

-មីសសៃក្រៀម ២២កញ្ចប់

​បរិមាណ​ទំនិញ​បាន​ដក​ហូត ចំនួន ៤៣.០៦ គីឡូក្រាម​ ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើការ​ដុត​កំទេច​ចោល​ ៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

មតិយោបល់