• 2018-05-23 07:14:31
  • សេដ្ឋកិច្ច

មកមើល ប្រទេសមានតម្លៃប្រេងសាំងថោក និងថ្លៃបំផុតជុំវិញពិភពលោក

  • 2018-05-23 07:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមគេហទំព័រ GolbalPetrolPrices បាន​បង្ហាញ​ទិន្នន័យ​តម្លៃ​សាំង​ធម្មតា និង​ម៉ាស៊ូត ថ្លៃ​បំផុត និង​ថោក​បំផុត​ក្នុង​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក។ ជា​មធ្យម​សាំង​ធម្មតា​មាន​តម្លៃ ១,១៦ ដុល្លារ​ក្នុង​មួយ​លីត្រ និង​ម៉ាស៊ូត​មាន​តម្លៃ​ ១,០៥ ដុល្លារ​ក្នុង​មួយ​លីត្រ គិត​ត្រឹម​ថ្លៃ​ទី ២១ ឧសភា នេះ។

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជាប្រទេសមានតម្លៃប្រេងសាំងថោក និងថ្លៃបំផុតជុំវិញពិភពលោក ៖

១. ប្រទេស​ទាំង ១០ លក់​សាំង​ធម្មតា​ថោក​បំផុត ៖

  • វេណេហ្ស៊ុអេឡា ៖ ០,០១ ដុល្លារ ក្នុង​មួយ​លីត្រ

  • ស៊ូដង់ ៖ ០,៣៤ ដុល្លារ ក្នុង​មួយ​លីត្រ

  • គុយវ៉ែត ៖ ០,៣៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • អាល់ហ្សេរី ៖ ០,៣៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៊ីរ៉ង់ ៖ ០,៣៧ ដុល្លារ ក្នុង​មួយ​លីត្រ

  • អេហ្ស៊ីប ៖ ០,៣៩ ដុល្លារ ក្នុង​មួយ​លីត្រ

  • អេក្វាឌ័រ ៖ ០,៤២ ដុល្លារ ក្នុង​មួយ​លីត្រ

  • នីហ្សេរីយ៉ា ៖ ០,៤៣ ដុល្លារ ក្នុង​មួយ​លីត្រ

  • តូនីស្ថាន ៖ ០,៤៤ ដុល្លារ ក្នុង​មួយ​លីត្រ

  • ស៊ីរី ៖ ០,៥៣ ដុល្លារ ក្នុង​មួយ​លីត្រ

២. ប្រទេស​ទាំង ១០ លក់​សាំង​ធម្មតា​ថ្លៃ​បំផុត ៖

  • ព័រទុយហ្គាល់ ៖ ១,៨៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៊ីស្រាអែល ៖ ១,៨៧ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៉ីតាលី ៖ ១,៨៩ ដុល្លារ ក្នុង​មួយ​លីត្រ

  • ក្រិក ៖ ១,៩២ ដុល្លារ ក្នុង​មួយ​លីត្រ

  • មូណាកូ ៖ ១,៩៤ ដុល្លារ ក្នុង​មួយ​លីត្រ

  • ដេនម៉ាក ៖ ១,៩៤ ដុល្លារ ក្នុង​មួយ​លីត្រ

  • ហូឡង់ ៖ ១,៩៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • ន័រវេស ៖ ២,០៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • ហុងកុង ៖ ២,១២ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៊ីស្លង់ ៖ ២,១២ ដុល្លារ ក្នុង​មួយ​លីត្រ

៣. ប្រទេស​ទាំង ១០ លក់​ម៉ាស៊ូតថោក​បំផុត ៖

  • អ៊ីរ៉ង់ ៖ ០,០៩ ដុល្លារ ក្នុង​មួយ​លីត្រ

  • អារ៉ាប៊ីសាអូឌីត ៖ ០,១៣ ដុល្លារ ក្នុង​មួយ​លីត្រ

  • អាល់ហ្សេរី ៖ ០,២០ ដុល្លារ ក្នុង​មួយ​លីត្រ

  • អេហ្ស៊ីប ៖ ០,២០ ដុល្លារ ក្នុង​មួយ​លីត្រ

  • ស៊ូដង់ ៖ ០,២៣ ដុល្លារ ក្នុង​មួយ​លីត្រ

  • អេក្វាឌ័រ ៖ ០,២៧ ដុល្លារ ក្នុង​មួយ​លីត្រ

  • ស៊ីរី ៖ ០,៣៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • Azerbaijan ៖ ០,៣៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • Trinidad and Tobago ៖ ០,៣៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • Turkmenistan ៖ ០,៣៨ ដុល្លារ ក្នុង​មួយ​លីត្រ

៤. ប្រទេស​ទាំង ១០ លក់​ម៉ាស៊ូត​ថ្លៃ​បំផុត ៖

  • អ៊ីស្រាអែល ៖ ១,៧៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • បែលហ្សិក ៖ ១,៧៤ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៉ីតាលី ៖ ១,៧៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • អង់គ្លេស ៖ ១,៧៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • បារាំង ៖ ១,៧៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • ហុងកុង ៖ ១,៧៦ ដុល្លារ ក្នុង​មួយ​លីត្រ

  • មូណាកូ ៖ ១,៨២ ដុល្លារ ក្នុង​មួយ​លីត្រ

  • ស៊ុយអែត ៖ ១,៨៥ ដុល្លារ ក្នុង​មួយ​លីត្រ

  • ន័រវេស ៖ ១,៩២ ដុល្លារ ក្នុង​មួយ​លីត្រ

  • អ៊ីស្លង់ ៖ ២,០៤ ដុល្លារ ក្នុង​មួយ​លីត្រ

អត្ថបទ ៖ រ័ត្ន

មតិយោបល់