• 2018-05-23 09:01:49
  • សុខភាព

ដឹងធាតុផ្សំ ៣សំខាន់​នេះ ជួយ​បានទាំងសុខភាព និងសាច់ដុំកង់ៗ

  • 2018-05-23 09:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ហេតុ​ផល​សុខភាព និង​សម្រស់​ស្អាត សន្ទុះ​នៃ​អ្នក​ហាត់​ប្រាណ​តាម​ទី​សាធារណៈ និង​តាម​ក្លឹប​កីឡា​នានា មាន​ការ​កើន​ឡើង គួរ​ឲ្យ​កត់​សម្គាល់។

តាម​អ្នក​ជំនាញ​បណ្ដុះ​បណ្ដាល​១រូប បាន​ឲ្យ​ដឹង​ថា ការ​ហាត់​ប្រាណ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ​នឹង​ជួយ​ឲ្យ​សុខភាពល្អ និង​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន ដូចជា​ទឹកនោមផ្អែម ​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​សាច់ដុំ ​៦កង់​ ដ៏​ពេញ​និយម​ ដូច​តារា​បង្ហាញ​ម៉ូដ។

រូបភាព​តំណាង (រូបភាព បរទេស)

លោក លឹម វឌ្ឍនា គ្រូ​បណ្ដុះ​បណ្ដាល ការហាត់ប្រាណ និង​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​មាន​បទ​ពិសោធ​បង្រៀន បាន​ផ្ដល់​បទ​សម្ភាស​មកកាន់ Sabay ថា​ប្រហែល​ជា​ថ្មី​បន្តិច​ហើយ នៅ​ពេល​លឺ​ពាក្យ ថា​ការ​ហាត់ប្រាណ ​ត្រូវ​ដឹង​ពី​ចក្រវាល ឬ​ផែនដី។ ពាក្យ​នេះ​ ចង់​សំដៅ​ដល់​ការ​ហាត់​ប្រាណ​ដ៏​ត្រឹមត្រូវ មិនមែន​ចេះ​តែ​ហក់ លោត រត់ ឬ​ដើរ​លឿន​ៗ ឬ​យឺត ខុស​បច្ចេកទេស​នោះ​ទេ។

លោក លឹម វឌ្ឍនា គ្រូ​បណ្ដុះ​បណ្ដាល ការហាត់ប្រាណ និង​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ (រូបភាពផ្តល់ឲ្យ)

៣​ហេតុផល​ ដែល​មាន​លើ​ផែនដី ដែល​គ្រូ​បង្ហាត់​កីឡា​ ចង់​សង្កត់​ធ្ងន់​មាន

១. ដឹង​ពី​ទំនាញ​ផែនដី

បើ​រាង​កាយ​យើង​ចេះ​តែ​វិល​មុខ ស្រវាំង​ភ្នែក ឬ​ឈឺ​ក្បាល​ជាប្រចាំ គឺ​មាន​ន័យ​ថា យើង​មាន​បញ្ហា​សុខភាព។ ប្រាកដ​ណាស់ គឺ​យើង​មិន​អាច​ប្រឹង​ហាត់ប្រាណ​ទាំង​កម្រោល​ទេ ព្រោះ​សុខភាព​យើង​មិន​រឹង​មាំ​ ឬ​អាច​ហៅថា​មិន​អាច​ឈរ​ស្រប​នឹង​ទំនាញ​ផែនដី ផ្ទុយគ្នា ងាយ​ប្រឈម​នឹង​ការ​ដួល ឬ​សន្លប់។

២. ដឹង​ពី​ខ្យល់ ដង្ហើម

ការ​ហាត់​ប្រាណ​ត្រូវ​ការ​ដង្ហើម​ចេញ​ចូល វែង ខ្លី ទៅ​វិញ​ទៅ​មក​ច្រើន​ដង​ទៅតាម​ប្រភេទ​ដែល​យើង​រើស​មក​ហាត់។ បើ​អ្នក​មាន​បញ្ហា​ ដង្ហើម​ខ្លី គឺ​ពិបាក​ណាស់ មាន​ន័យ​ថា អ្នក​មិន​ងាយ​ហាត់​ប្រាណ​ស្រួល​បួល​ដូច​គេ​ទូទៅ​ទេ។ អ្នក​គួរ​ប្រយ័ត្ន និង​រើស​តែ​កីឡា​ស្រាល​ៗ មក​ហាត់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព ឬ​ឈាន​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត។​

៣. ដឹង​ពី​សាច់ដុំ និង​ឆ្អឹង

អ្នក​ហាត់​ប្រាណ​ជោគជ័យ និង​មាន​រាង​កាយ​មាំ​មួន​គឺ​គេ​បាន​ដឹង និង​យល់​ច្បាស់​ពី ឆ្អឹង និង​សាច់ដុំ​របស់​ខ្លួន​ច្បាស់​ មុន​នឹង​សម្រេច​ធ្វើ​កីឡា។ ជា​ការ​ពិត​ បើ​អ្នក​មាន​បញ្ហា​ឆ្អឹង​ខ្សោយ ឬ​សាច់​ដុំ​ឈឺ ហើយ​បង្ខំ​ចិត្ត​ ទៅ​ធ្វើ​កីឡា​តាម​គេ​តាម​ឯង​ នោះ​អ្នក​នឹង​មាន​បញ្ហា​បាក់​ឆ្អឹង ឬ របួស​សាច់​ដុំ ត្បៀត​សួត​ជាដើម៕

សូម​ជម្រាប​ថា បច្ចេកទេស​ហាត់​ប្រាណ​ ដើម្បី​សុខភាព​ល្អ និង​មាន​សាច់​ដុំ​កង់​ៗ រួម​ទាំង​ការហាត់​ប្រាណ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ នឹង​មាន​ផ្សាយ​ជូន​ក្នុង​ទំព័រ​ហ្វេសប៊ុក Sabay News Social កម្មវិធី សុខភាព រៀងរាល់​ថ្ងៃពុធ ម៉ោង៨យប់ នា​ពេល​ឆាប់ៗ​នេះ ដោយ​មាន​ការ​ចូល​រួម​ បង្ហាញ​ពី​អ្នក​ជំនាញ​បណ្ដុះ​បណ្ដាលល្បីៗ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់