• 2018-05-24 03:25:12
  • ព័ត៌មាន

មកមើលទិដ្ឋភាពរុស្ស៊ី បាញ់មីស៊ីលឆ្លងទ្វីប៤គ្រាប់ស្តែងៗ ចេញពីនាវាមុជទឹក (មានវីដេអូ)

  • 2018-05-24 03:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ទើប​តែ​បាន​ចេញផ្សាយ​ទិដ្ឋភាព​នៃ​នាវា​មុជ​ទឹក​ប្រភេទ Borei-class បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប Bulava ចំនួន ៤គ្រាប់ ដែល​ជា​ការ​សាកល្បង​លើក​ដំបូង សម្រាប់​នាវា​មុជ​ទឹក​ប្រភេទ​នេះ។

ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ទី២២ ខែ​ឧសភា ឆ្នាំ២០១៨ នៅ​ឯ​សមុទ្រ White Sea របស់​ប្រទេស​រុស្ស៊ី។ ខ្សែ​វីដេអូ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​មុន​ពេល​ចាប់ផ្ដើម នៅ​លើ​នាវា​មុជ​ទឹក​ឈ្មោះ Yuriy Dolgorukiy។ បន្ទាប់មក នាវា​មុជ​ទឹក​នោះ​បាន​បាញ់​បង្ហោះ​មីស៊ីល Bulava ចំនួន ៤​គ្រាប់​ជា​បន្តបន្ទាប់​គ្នា​យ៉ាង​រហ័ស។

នាវា​មុជ​ទឹក​ឈ្មោះ Yuriy Dolgorukiy

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ រុស្ស៊ី​មាន​នាវា​មុជ​ទឹក​ប្រភេទ Borei-class ចំនួន ៣គ្រឿង ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ និង គ្រឿង​ទី៤ ឈ្មោះ Knyaz Vladimir កំពុង​ស្ថិត​ក្រោម​ការ​សាកល្បង ខណៈ ៤​គ្រឿង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ផលិត។ ​នាវា​និមួយៗ​អាច​ផ្ទុក​មីស៊ីល​ឆ្លង​ទ្វីប Bulava ចំនួន ១៦គ្រាប់ ដែល​អាច​បាញ់​បាន​ចម្ងាយ ១១ ០០០គីឡូម៉ែត្រ និង​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ រហូត​ដល់​ទៅ ៦គ្រាប់​ទៀត​ផង៕

នាវា​មុជ​ទឹក​ឈ្មោះ Knyaz Vladimir

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ RT ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់