• 2018-05-24 11:24:03
  • សេដ្ឋកិច្ច

អគារ​ពាណិជ្ជកម្ម​លំដាប់ A នៅ​ភ្នំពេញ​ ប្រកាស​បើក​ជា​ផ្លូវ​ការ​ហើយ ព្រឹក​មិញ​នេះ

  • 2018-05-24 11:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​លើ​​ដី​ទំហំ ៣៩៧០០ ម៉ែត្រការ៉េ អាគារ​ពាណិជ្ជកម្ម​​ EXCHANGE SQUARE បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​កាល​ព្រឹក​មិញ​នេះ ដោយ​មាន​​សមាជិក​ជាន់ខ្ពស់​ក្នុង​​ជួរ​រាជ​រដ្ឋាភិបាល សមាគម​ពាណិជ្ជកម្ម និង អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ចូល​រួម។

EXCHANGE SQUARE មាន​ទីតាំង​នៅ​​ផ្លូវ ១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ ដែល​ជា​តំបន់​សេដ្ឋកិច្ច​​​មួយ នៅ​ជិត​គោលដៅ​អាជីវកម្ម និង​កម្សាន្ត។ អគារ​​នេះ​បាន​ទាក់ទាញ​អ្នក​ជួល​ការិយាល័យ និង​ហាង​ទំនិញ​លក់រាយ​ជាង​៦០ន្លែង ​​តាំង​ពី​បើក​ដំណើរការ​សាកល្បង កាលពី​ខែ​សីហា​ឆ្នាំ​មុន

លោក Robert Wong ប្រធាន​ប្រតិបត្តិ​រ​ក្រុមហ៊ុន Hongkong Land ថ្លែង​ថា៖ “​អគារ EXCHANGE SQUARE រចនា​ឡើង ដើម្បី​បំពេញ​ត​ម្រូ​វ​ការ​សម្រាប់​អតិ​ថិ​ជន​ច​ម្រុះ​ជាតិ​សាសន៍។ យើង​បាន ត្រៀមខ្លួន​រួចជាស្រេចដើម្បី​បំពេញ​តម្រូ​វ​ការ​​អាជីវកម្ម​ជំនួញ និង​ហាង​ទំនិញ ដែល​កំពុង​ស្វែងរក ការ​ជំរុញ​ឲ្យ​មាន​ជំហរ​រឹងមាំ​នៅ​​តំបន់​អាស៊ី។ យើង​ជឿ​ជាក់​ថា អគារ​​លំដាប់​ថ្នាក់​ពិ​ភព​លោក​នេះ នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សម្រាប់​មុខ​មាត់​នៃ​រាជធានី​ភ្នំពេញ"។

ដោយ​មាន​ការ​ទទួលស្គាល់​យ៉ាង​ខ្ពស់​លើ គុណភាព​សំណង់ ការ​គ្រប់​គ្រង​អចល​ន​ទ្រ​ព្យ និង​​ សេវាកម្ម អតិ​ថិ​ជន​​ក្នុង​តំ​បន់ ក្រុមហ៊ុន និង​ស្ថាប័ន​អង្គការ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ចាប់​យក​អគារ​​​​​ស្ថិត​​លើ​​ផ្លូវ ១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញនេះ ជា​ទីតាំង​ការិយាល័យ​​។ ​

បន្ថែម​ពី​នោះក៏​មាន​ផ្សារ​ទំនើប​​ស្ដង់ដារ​កម្រិត A ហាង​ទំនិញ​ល្បីៗ ហាង​គ្រឿង​អ​ល​ង្កា ហាង​កាហ្វេ ​រោង​ភាព​យ​ន្ត និងភោជនីយដ្ឋាន​ ដែល​នឹង​បំពេញ​តម្រូវ​ការ​របស់​អតិ​ថិ​ជន​ទាំង​ការ​កម្សាន្ត​ និង​ជំនួញ៕

ដោយ៖ សុខណា

មតិយោបល់