• 2018-05-24 12:58:57
  • សេដ្ឋកិច្ច

មើល​វីដេអូ​នេះ​ចប់​ អ្នក​នឹង​ច្បាស់​ពី​ខ្លឹម​សារ​ពិត​ប្រាកដ​នៃ​​ប្រាក់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ

  • 2018-05-24 12:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​តែ​ខ្លឹម​និយាយ​ពី​​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដ៏​គួរ​ឲ្យ​ចាប់​បំផុត​មួយ​​ក្រោម​ចំណង​ជើង "អតីត បច្ចុប្បន្ន​ និង​អនាគត” ​ផលិត​ដោយ​ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (Cambodia Microfinance Association) កំពុង​តែ​ផ្ដល់​កម្លាំងចិត្ត​ និង​ពន្លឺ​ជីវិត​ថ្មី​ដល់​បង​ប្អូន​ខ្មែរ​ឲ្យ​មាន​សង្ឃឹម​អាច​ចាប់​ផ្ដើម​អាជីវកម្ម​ដែល​ខ្លួន​ប្រាថ្នា ពោល​គឺ​មាន​គំនិត តែ​ខ្វះ​ទុន​ជាដើម។​​

នេះ​មិនមែន​ជា​វីដេអូ​ពាណិជ្ជកម្ម​ដើម្បី​បង​ប្អូន​ខ្មែរ​នាំ​គ្នា​ទៅ​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញវត្ថុ​ទេ តែ​ដើម្បី​ឲ្យ​ ពួក​គេ​​អាច​យល់​ច្បាស់​ថា​​លុយ​កម្ចី គឺ​សម្រាប់​បង្កើត​លុយ ហើយ​វា​ពិត​ជា​អាច​ជួយ​ផ្លាស់​ប្ដូរ​ជីវិត​​អ្នក​ដែល​ខ្វះ​ខាត​ប្រាកដ​មែន​ប្រសិន​បើ​គេ​ចេះ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្រៅ​សេវា​កម្ចី ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​មាន​ផ្ដល់​សេវា​​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ដល់​​បង​ប្អូន​ខ្មែរ​​ដែល​នៅ​តាម​ខេត្ត​​ឆ្ងាយ​ៗ ដោយ​កន្លង​មក​សេវា​នេះ​​ចូល​រួម​សម្រាល​បន្ទុក​គ្រួសារ ពង្រីក​មុខ​ជំនួញ​ របរ​កសិកម្ម ទុក​ដាក់​សន្សំ បង្ការ​ហានិភ័យ​នានា​សម្រាប់​គ្រួសារ​ និង​ធានា​សុវត្ថិភាព​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ​ជាដើម។

នៅ​មាន​ចំណុច​ពិសេស​​ជាច្រើន​ទៀត ចង់​កាន់​តែ​យល់​ច្បាស់ សូម​មើល​វីដេអូ​កុំ​ខាន៖

អត្ថបទ៖ លីដា

មតិយោបល់