• 2018-05-25 04:33:33
  • ព័ត៌មាន

អត់​លំៗ​ទេ! ទឹក​ដោះ​គោ​ម្ដាយ​នេះ ទើប​ផលិត​ភ្លាម បាន​មេដាយ​មាស​នៅ​អូស្ត្រាលី​ភ្លែត

  • 2018-05-25 04:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ឧស្សាហកម្ម​ទឹក​ដោះ​គោ​អូស្ត្រាលី DIAA (Dairy Industry Association Australia) បាន​រៀបចំ​ការ​ប្រកួត​ស្វែង​រក​ផលិត​ផល​មាន​គុណភាព​ខ្ពស់​ប្រចាំ​ឆ្នាំ 2018 ដែល​ក្នុង​នោះ​មាន​ផលិត​ផល ជាច្រើន​បាន​លទ្ធផល និង​មេដាយ​ផ្សេងៗ​គ្នា​ទៅ​តាម​លំដាប់ ដោយ​ឡែក​ម្សៅ​ទឹកដោះ​គោ Royal Ausnz Pregnant Mother ដែល​ទើប​នឹង​ផលិត​ឆ្នាំ​នេះ​សោះ ក៏​ទទួល​បាន​មេដាយ​មាស​ទៅ​ហើយ។

លោក Tim Zhang នាយក​ក្រុមហ៊ុន Gotop Group Healthcare មាន​កសិដ្ឋាន​ចិញ្ចឹម​គោ និង​រោង​ចក្រ​ផលិត​ម្សៅ​ទឹក​ដោះ​គោ​ផ្ទាល់ បាន​និយាយ​ថា៖ «ថ្វី​ត្បិត Royal Ausnz Pregnant Mother ជា​ផលិត​ផល​ថ្មី​លើ​ទីផ្សារ តែ​ផលិតផល​យើង​ផ្សេង​ទៀត​តែងតែ​ទទួល​បាន​មេដាយ​មាស និង​ប្រាក់​រាល់​ឆ្នាំ ចាប់​តាំង​ពី ២០១៤ ម្ល៉េះ»។

លោក Tim Zhang នាយក​ក្រុមហ៊ុន Gotop Group Healthcare

លោក​ស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយក Royal Platinum Co., Ltd ក្រុមហ៊ុន​ចែកចាយ​ផលិត​ផល Royal Ausnz ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ម្សៅ​ទឹក​ដោះ​គោ​នេះ នឹង​មក​ដល់​កម្ពុជា​​ឆាប់ៗ​នេះ​ហើយ​ សម្រាប់​ស្ត្រី​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ម្ដាយ ឫ​ស្រី​កំពុង​មាន​ផ្ទៃពោះ​ និង​អ្នក​ម្ដាយ​កំពុង​បំបៅ​កូន​ដោយ​ទឹក​ដោះ ព្រោះ​វា​សំបូរ​ដោយ​វីតាមីន សារ​ធាតុ​ចិញ្ចឹម និង​ប្រូតេអ៊ីន ដែល​ជួយ​ទ្រ​ទ្រង់​សុខភាព​ម្ដាយ និង​ទារក ក៏​ដូចជា​ជួយ​ទប់ទល់​អាការៈ​ចាញ់​កូន ព្រម​ទាំង​ជួយ​ទប់ទល់​ការ​ឡើង​ទម្ងន់​ហួស​កម្រិតទៀត​ផង​»។

កាល​ពី​ឆ្នាំ​មុន Royal Ausnz ក៏​ទទួល​បាន​មេដាយ​មាស​ដែរ​លើ​ទឹក​ដោះ​គោ​ទារក ក្រោយ​ពី​ទទួល​មេដាយ​ប្រាក់ ៣ ឆ្នាំ​ជាប់​គ្នា ដោយ DIAA បាន​ពិនិត្យ​ទៅ​លើ​ការ​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​ចំណី​អាហារ​អូស្ត្រាលី។

ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ www.diaa.com.au និង www.gotop.com.au

លោក​ស្រី ឡៅ ច័ន្ទវលក្ខណ៍ នាយក Royal Platinum Co., Ltd

អត្ថបទ៖ វិទូ

មតិយោបល់