• 2018-05-25 05:45:42
  • ការអប់រំ

ដំណឹងល្អ! បើក​ថ្នាក់​កម្រិត​មធ្យម​​នៅ​សាខា​ថ្មី សាលា​អន្តរជាតិ​ Harrods ប្រកាស​​ផ្តល់​តម្លៃពិសេស​​

  • 2018-05-25 05:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ភាព​រីកចម្រើន​នៃ​វិស័យ​អប់រំ​ សាលា​ហ៊ែ​រ៉ុដ​ស៍​អន្តរជាតិ​ ដែល​ធ្លាប់​​ផ្ដល់​ជូន​កម្មវិធី​សិក្សា​កម្រិត​មត្តេយ្យ និង​បឋម​ហើយ​នោះ បាន​សម្រេច​រៀប​ចំ​បើក​កម្មវិធី​សិក្សា​មួយ​កម្រិត​ទៀត​ ពោល​គឺ​ថ្នាក់​មធ្យម​សិក្សា​ ជា​មួយ​សាខា​ថ្មី​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា​ កន្លង​ទៅ។

សម្រាប់​ថ្នាក់​មធ្យម​សិក្សា​នេះ សាលា​ខាង​លើ​បាន​ជ្រើស​យក​កម្មវិធី​“Cambridge Curriculum” ដែល​​កំពុង​ពេញ​និយម និង​មាន​ការ​ទទួលស្គាល់​លំដាប់​ពិភព​លោក។ កម្មវិធី​នេះ​​ នឹង​នាំ​ឲ្យ​សិស្ស​​មាន​ចំណេះ​ដឹង​វិជ្ជាជីវៈ បច្ចេកវិទ្យា​​ គំនិត​ច្នៃប្រឌិត ការសិក្សា​ស្រាវជ្រាវ និង​អនុវត្តន៍​ដោយ​ផ្ទាល់ ដើម្បី​បង្កើត​ផ្នត់​គំនិត​ភាព​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត​។

ហ៊ែ​រ៉ុដ​ស៍​អន្តរជាតិ មាន​​៤​សាខា​៖

  • សាខា​បឹង​កេងកង​១៖ កម្រិត​ម​តេ្ត​យ្យ​សិក្សា​
  • សាខា​អូឡាំពិក៖ ម​តេ្ត​យ្យ​សិក្សា​ និង​បឋមសិក្សា
  • សាខា​បឹង​កេងកង​១ អគា​ទី​១៖ ​បឋមសិក្សា​
  • សាខា​បឹង​កេងកង​១ អគា​ទី​២៖ ម​ធ្យ​ម​សិក្សា

ការ​ចុះឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ សាលា​មាន​ការ​ផ្តល់​ជូន​កញ្ចប់​ជាពិសេស ​ចាប់ពី​ថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​។

ព័ត៌មាន​លម្អិត៖

  • ចូល​ទៅ​កាន់​វិបសាយ៖ Harrods

  • លេខ​ទូរសព្ទ៖ 012 256 034 / 023 936 999 / 023 973 999 / 023 974 999

ដោយ៖ សុខណា

មតិយោបល់