• 2018-05-25 07:38:02
  • ព័ត៌មាន

៣​ ចំនុច​សំខាន់​​នេះ​ហើយ ជួយ​បើក​ផ្លូវយុវជន​​​ក្នុង​​ "វេទិកាឥទ្ធិ​ពល​យុវ​ជន ២០១៨"

  • 2018-05-25 07:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​អង្គការ​យុវ​ជន AIESEC បាន​រៀប​ចំ​​ព្រឹត្តិការណ៍​វេទិកា​ឥទ្ធិ​ពល​យុវ​ជន ២០១៨ ដែល​ផ្តោត​លើ ​៣ចំនុច​សំខាន់ៗគឺភាព​ច្នៃប្រឌិត​ក្នុង​អាជីវកម្ម កិច្ចការ​ស​ង្គ​ម និង​ការ​អប់​រំ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​​​កាល​ពី​ថ្ងៃ​ទី ២០​ឧសភា ។

វេទិកា​ឥទ្ធិ​ពល​យុវ​ជន គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់​មួយ​សម្រាប់​យុវ​ជន ដែល​ផ្តោត​លើ​ការ​អភិ​វ​ឌ្ឍ​ន៍​ប្រកបដោយ​និរន្តរភាព​។ មានវាគ្មិន​ជាច្រើន​បាន​ចែក​រំលែកព័​ត៌មាន​មាន​ប្រយោជន៍​អំ​ពី​ការ​អភិ​វ​ឌ្ឍ​ខ្លួន និង​ប​ណ្តុះគំនិត​ច្នៃប្រឌិត ទៅតាម​ចំណេះ​ជំនា​ញ​និង​បទពិសោធន៍​ពួកគេរៀ​ងៗ​ខ្លួន​។

សម្រាប់ព្រឹត្តិការណ៍នេះ លោក ថា​ន ថេន នាយក​ប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន EZECOM បាន​ឲ្យដឹងថា៖ "​គោលដៅ​របស់ Youth Speak Forum គឺ​មាន​ភាព​ស្របគ្នា​នឹង​ចក្ខុ​វិស័យ​របស់​យើង​ល្អ​ណាស់​។ នេះ​ជា​ឱកាស​ពិសេសក្នុង​ការ​អភិ​វ​ឌ្ឍ​យុវជន និង​ធន​ធាន​មនុស្ស​នៅ​កម្ពុជា តាម​រយៈ​ការចែក​រំលែកព័​ត៌មាន និង​គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​ផល​ប្រយោជន៍​ខ្ពស់​។​"

ព្រឹត្តិការណ៍​វេទិកា​ឥទ្ធិ​ពល​យុវ​ជន ២០១៨ សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន EZECOM។

ដោយ៖ ថា ម៉ាលីដា

មតិយោបល់