• 2018-05-25 09:55:47
  • ព័ត៌មាន

ស្វែងយល់​ ៧ចំនុចនេះ ចង់ស្នើ​សុំ​កម្ចី​ទិញ​ផ្ទះពី​ធនាគារ​លែងសូវពិបាកចិត្ត

  • 2018-05-25 09:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណទាន​ផ្ទះ គឺជា​ផលិតផល​ធនាគារ​ដ៏​លេចធ្លោ និង​ជោគ​ជ័យ​មួយ សម្រាប់​ធនាគារ​ជាច្រើន ដោយសារ​ត​ម្រូ​វ​ការ​ទីផ្សារ​កើនឡើង​ឥត​ឈប់​ឈ​រ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវការ​ផ្ទះផ្ទាល់ខ្លួន​។​

យ៉ាងណា​មិញ មាន​ពល​រដ្ឋ​មួយ​ចំនួន​នៅ​មាន​ចម្ងល់​ខ្លះៗ ពី​ឥណទាន​គេហដ្ឋាន ដូចជា​ដំណើរការ​ស្នើ​សុំ​ឥណទាន អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ត​ម្រូ​វ​ជាដើម​។ ដើម្បី​យល់ដឹង​កាន់​តែ​ច្បាស់ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​បទសម្ភាសន៍​ជាមួយ​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គ​ល នៃ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖​

១.អ្នករាយការណ៍​៖ សូម​ជ​ម្រាប​សួរ​លោកស្រី ហេង ធីតា ដែល​បានផ្តល់​កិ​ត្តិ​យស សម្រាប់​ការផ្តល់​បទសម្ភាសន៍​នា​ពេល​នេះ​! ជាបឋម សូម​លោកស្រី​ជួយ​ពន្យល់ និង​រៀបរាប់​ដោយ​សង្ខេប អំពី​ឥណទាន​គេហដ្ឋាន​!​

  • លោកស្រី ធីតា​៖ ចាស៎​! បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​មួយ​ប្រភេទ ដែល​ជួយ​ឲ្យ​អតិថិជន ទទួលបាន​ជំនួយ​ហិ​រញ្ញ​វត្ថុ​ជាមុន សម្រាប់​យកទៅ​ទិញ​លំនៅ​ស្ថាន​ណាមួយ ដោយ​មិនចាំបាច់​រង់ចាំ​ការ​ស​ន្សំ​រាប់​ឆ្នាំនោះ​ឡើយ​។ ឧទាហរណ៍​ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​ចង់បាន​ផ្ទះ​សម​រម្យ​មួយ សម្រាប់​កសាង​អនាគត​គ្រួសារ ប៉ុន្តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ទិញ​ផ្ទះ​នោះ​ភ្លាមៗ ដូច្នេះ​ឥណទាន​គេហដ្ឋាន គឺជា​ដំណោះស្រា​យហិ​រញ្ញ​វត្ថុ​ដ៏​វ័​យ​ឆ្លាត​មួយ នៅក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេ នា​ដំណាក់កាល​នេះ​។ ក្រៅពី​នេះ ឥណទាន​គេហដ្ឋាន​ក៏​ផ្តល់​ឲ្យ​អតិថិជន ដើម្បី​ទិញ​ផ្ទះបន្ត​ពី​គេ សម្រាប់​ការ​វិនិយោគ​ផងដែរ​។​

២.អ្នករាយការណ៍​៖ តើ​ធនាគារ CIMB មាន​ចំណុច​អ្វី​ពិសេស ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈាន​មុខគេ​មួយ ក្នុង​ការផ្តល់​ឥណទាន​គេ​គេហដ្ឋាន ដល់​អតិ​ថិ​ជន​?​

  • លោកស្រី ធីតា​៖ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​មាន​វត្ត​មាននៅ​ជុំវិញ​តំ​បន់​អាស៊ាន ធនាគារ CIMB បាន​នាំយក​បទពិសោធន៍​ជោគ​ជ័យ ផ្នែក​ហិរញ្ញវត្ថុ​បុគ្គ​ល ជាមួយនឹង​ផលិតផល​ឥណទាន ដែល​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មកកាន់​ប្រទេស​កម្ពុជា​។ យើង​ដឹង​ច្បាស់​ថា អតិ​ថិ​ជន​ជារឿយៗ​បារម្ភ​ពី​កម្ចី​រយៈពេល​យូរ ហើយ​វា​អាច​ចោទ​ជា​បញ្ហា ទៅដល់​គ្រួសារ​របស់​ពួកគេ បើសិនជា​មាន​រឿង​អ្វី​កើតឡើង ចំពោះ​ពួកគេ ដែល​ជា​បង្គោល​គ្រួសារ​។ ដូច្នេះ​ហើយ ក្នុង​ឆ្នាំ​២០១៧ ធនាគារ CIMB បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​តែ​មួយ​គត់ ដែល​បាន​បង្កើត​នូ​វ​ឥណទាន​គេហដ្ឋាន​មួយ​ប្រភេទ ភ្ជាប់​មក​ជាមួយ​សេវា​ធានា​រ៉ាប់​រង​អាយុជីវិត ដោយ​ឥតគិតថ្លៃ រហូតដល់ ៥​ម៉ឺន​ដុល្លារ ដើម្បី​ការពារ​អនាគត​គ្រួសារ​ជា​ទីស្រឡាញ់​របស់​អតិ​ថិ​ជន​។ មិន​តែ​ប៉ុណ្ណោះ HomePro របស់​ធនាគារ CIMB មាន​ផ្តល់ជូន​នូ​វ​អត្រា​ការ​ប្រាក់​ត្រឹមតែ ៧,៩៩% ក្នុង​មួយឆ្នាំ ទំហំ​ឥណទាន​រហូតដ​ល់​៨០% នៃ​តម្លៃ​គេហដ្ឋាន និង​រយៈពេល​ឥណទាន​រហូតដល់ ២០​ឆ្នាំ​ទៀតផង​។​

៣.អ្នករាយការណ៍​៖ តើ​ចំនួន​ប្រាក់ខែ​ប៉ុន្មាន​ទើប​សម​រ​ម្យ សម្រាប់​ស្នើ​សុំ​ឥណទាន​គេហដ្ឋាន​?​

  • លោកស្រី ធីតា​៖ តាមពិតទៅ ពុំមាន​ការកំណ​ត់​ជាក់លាក់ សម្រាប់​ប្រាក់​ចំណូល ឬ​ប្រាក់ខែ​របស់​អ្នកស្នើ​សុំ​ឥណទាន​នោះទេ​។ ធនាគារ CIMB សូម​ណែនាំ​ឲ្យ​អតិថិជន​ស្នើ​សុំ​ឥណទាន ក្នុង​ទំហំ​សមស្រប​មួយ ផ្អែកលើ​ប្រាក់​ចំណូល​ជាក់ស្តែង​របស់​ពួកគេ​។ ឧទាហរណ៍​៖ បើ​អតិ​ថិ​ជន​ត្រូវមាន​ប្រាក់​ចំ​ណូ​ល ឬ​ប្រាក់ខែ ប្រហែល ៧​រយ​ដុល្លារ នោះ​ពួកគេ​អាច​ស្នើ​សុំ​ឥណទាន​គេហដ្ឋាន រហូតដល់​៤​ម៉ឺន​ដុល្លារ ដែល​អា​ស្រ័យតាម​ការវាយតម្លៃ និង​រយៈពេល​នៃ​ឥណទាន​នោះ​។ ហើយ​បើ​ពួកគេ​ចង់បាន​ទំហំ​ឥណទាន​ច្រើនជាង​នេះ ពួកគេ​អាច​រួម​ចំណូល​គ្នា​ជាមួយ​ដៃគូ និង​សមាជិកគ្រួសារ​បាន​។ ធនាគារ CIMB តែងតែ​ស្វែង​យល់ និង​ស្វែង​រក​ដំណោះស្រា​យហិ​រញ្ញ​វត្ថុ​សម​រម្យ​ណាមួយ ស្របតាម​ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន​ជានិច្ច​។​

៤.អ្នករាយការណ៍​៖ តើ​អតិ​ថិ​ជន​គួរ​យល់ដឹង​លើ​ចំ​ណុ​ច​អ្វី​ខ្លះ មុននឹង​សម្រេចចិត្ត​ស្នើ​សុំ​ឥណទាន​?​

  • លោកស្រី ធីតា​៖ មុននឹង​សម្រេចចិត្ត​ស្នើ​សុំ​ឥណទាន​គេហដ្ឋាន​ពី​ធនាគារ អតិ​ថិ​ជន​គួ​រដឹង​ច្បាស់ និង​សិក្សា​ល​ម្អិ​ត អំពី​បន្ទុក និង​ដំណោះស្រា​យហិ​រញ្ញ​វត្ថុ ក្រោយពេល​ទទួល​យក​ឥណទាន​រយៈពេល​យូរ​នោះ​។ ជាមួយគ្នា​នេះ ពួកគេ​ត្រូវមាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ និង​ទៀងទាត់ ព្រោះ​ពួកគេ​ត្រូវ​សង​ត្រឡប់​ប្រចាំខែ ទៅ​ធនាគា​រវិ​ញ ក្នុង​រយៈ​១០ ទៅ​២០​ឆ្នាំ​។ ហើយ​អតិ​ថិ​ជន​ក៏គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ អំពី​ទីតាំងនៃ​គេហដ្ឋាន ដែល​ពួកគេ​ចង់​ស្នើ​សុំ​ឥណទាន​ដើម្បី​ទិ​ញ​នោះ​។ បើ​អតិ​ថិ​ជន​ជ្រើសរើ​សផ្ទះ​ត្រឹមត្រូវ ដែល​មាន​ទីតាំង​ល្អ នោះ​ពួកគេ​នឹង​ទទួលបាន​ផល​ចំ​ណេ​ញ នាពេល​អនាគត​ផងដែរ​។ យ៉ាងណា​មិញ អតិ​ថិ​ជន​មិនគួ​រពាក់​ព័​ន្ធ​នឹង​ការ​រកស៊ី​លើ​អចល​ន​ទ្រ​ព្យ ដែល​គិតថា​ចំណេញ​មួយ​ឆា​វៗ​ឡើយ ព្រោះ​វា​អាច​មាន​ហា​និភ័យ​ខ្ពស់ ដល់​ពួកគេ​។​

៥.អ្នករាយការណ៍​៖ តើ​អតិ​ថិ​ជន​ត្រូវ​រៀ​ប​ចំ​នូ​វ​ឯកសារ​ត​ម្រូ​វ​អ្វី​ខ្លះ សម្រាប់​ការស្នើ​សុំ​ឥណទាន​?​

  • លោកស្រី ធីតា​៖ ដើម្បី​ស្នើ​សុំ​ឥណទាន​គេហដ្ឋាន ធនាគារ​ត​ម្រូ​វ​ឲ្យ​អតិ​ថិ​ជន​ផ្តល់​នូ​វ​ឯកសារ​សំ​ខាន់ៗ​មួយ​ចំនួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​អត្តសញ្ញា​ណ ដែល​ចេញ​ដោយ​អាជ្ញាធ​រ​មាន​សមត្ថកិច្ច | កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​លក់ និង​ទិញ​អចលន​ទ្រ​ព្យ​នោះ ព្រម​ទាំង​លិខិត​បញ្ជាក់ពី​ចំ​ណូ​ល រួមមាន​លិខិត​បញ្ជាក់ពី​ការងារ បង្កាន់ដៃ​ប្រាក់ខែ របាយការណ៍​ធនាគារ និង​ឯកសា​រពាក់​ព័ន្ធ​ផ្សេងទៀ​ត​ជាដើម​។ ដើម្បី​អាច​ឲ្យ​ធនាគារ​ដំណើ​រការ​ពាក្យ​ស្នើ​សុំ​ឥណទាន​គេហដ្ឋាន​ឆាប់រ​ហ័​ស យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន រៀបចំ​ឯកសា​រត​ម្រូ​វ​ទាំងអស់​នោះ ទុកជាមុន​។​

៦.អ្នករាយការណ៍​៖ មុននឹង​សម្រេច​អនុ​ម័ត​ឥណទាន ទៅ​ឲ្យ​អតិថិជន តើ​ធនាគារ​សិក្សា​លើ​កត្តា​សំខាន់ៗ​អ្វី​ខ្លះ​?​

  • លោកស្រី ធីតា​៖ ជាគោលការណ៍ ធនាគារ​នឹងសិក្សា​លើ​ចំណុច​ចម្បងៗ រួមមាន​៖​ ទី​១ គឺ​ធនាគារ​នឹងសិក្សា ដោយ​វាយតម្លៃ​លើ​ល​ទ្ធភាព​សង​ត្រឡប់​របស់​អតិ​ថិ​ជន ទៅតាម​ទំហំ​ឥណទាន ដែល​ពួកគេ​ស្នើ​សុំ​នោះ ដើម្បី​ធានាថា ចំណូល​របស់​ពួកគេ​មាន​និ​រ​ន្ត​ភាព ដែល​អាច​ទូទាត់​នឹង​ការសង​ឥណទាន​ប្រចាំខែ​បាន​។ ឧទាហរណ៍ បើ​អតិ​ថិ​ជន​ត្រូវសង​ត្រឡប់​ទៅ​ធនាគារ ៤០០​ដុល្លារ​ក្នុង​មួយខែ នោះ​គាត់​ត្រូវមាន​ចំ​ណូ​ល ឬ​ប្រាក់ខែ​យ៉ាង​តិច ៨០០​ដុល្លារ​ក្នុង​មួយខែ​។​

ទី​២ គឺ​ធនាគារ​ត្រូវ​ពិចារណា​លើ​គោល​បំណង​នៃ​សំ​ណើ​ឥណទាន​គេហដ្ឋាន​នោះ​។ គោល​បំណង​ឥណទាន​គេហដ្ឋាន ដែល​អតិ​ថិ​ជន​អាច​ស្នើ​សុំ​បាន គឺ​រួមមាន​ការ​ទិញ​គេហដ្ឋាន​ដែល​សង់​រួច​ស្រាប់ ទិញ​ដីសម្រាប់​សាងសង់​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ទិញ​ខុន​ដូ​ជាដើម​។​

ទី​៣ គឺ​ធនាគារ​នឹង​វាយតម្លៃ​លើ​ទ្រ​ព្យ​ធានា​របស់​អតិ​ថិ​ជន​។ ជាទូទៅ ប្លង់រឹង​នៃ​ផ្ទះ​ដែល​ស្នើ​សុំ​ឥណទាន​ទិញ​នោះ នឹង​ក្លាយជា​ទ្រ​ព្យ​ធានា​។ ប៉ុន្តែ​បើ​អតិ​ថិ​ជនស្នើសុំ​ឥណទាន ហើយ​ទិញ​ផ្ទះ​ណា​ដែលមាន​ប្លង់​ទ​ន់ នោះ​ពួកគេ​ត្រូវមាន​ប្លង់រឹង​ផ្ទះ​ណា​ផ្សេង​មក​ដាក់​ជំ​នួ​សបាន​។ យ៉ាងណា​មិញ បើ​អតិ​ថិ​ជនស្នើសុំ​ឥណទាន​ពី​បុរី​ដៃគូ​របស់​ធនាគារ CIMB ដូចជា​បុរី​ប៉េង ហួត និង​បុរី​ជីប ម៉ុង នោះ​ធនាគារអា​ចទទួល​យក​ប្លង់​ប្លង់​ទ​ន់​សិន​បាន​។​

៧.អ្នករាយការណ៍​៖ ជា​ចុងក្រោយ តើ​លោកស្រី​មាន​ជា​មតិយោបល់ ឬ​មតិ​ផ្តាំផ្ញើ​អ្វី​ខ្លះ ដល់​សាធារណ​ជន អំពី​ឥណទាន​គេហដ្ឋាន​?​

  • លោកស្រី ធីតា​៖ ជា​ការ​ពិតណាស់ ការ​ទិញ​ផ្ទះ​គឺជា​ការ​ប្តេជ្ញាចិត្ត​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដ៏​ធំ​ធេង​មួយ នៅក្នុង​ជីវិត​របស់​យើង​។ ដូច្នេះយើង​ត្រូវ​គិតគូ​ឲ្យ​បាន​ច្បាស់លាស់ ទៅលើ​ទីតាំង តម្លៃ លក្ខណៈសម្បត្តិ និង​ផល​ចំណេញ​នា​ពេលអនាគត​ជាដើម មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ណាមួយ​។ ហើយ​ឥណទាន​គេហដ្ឋាន គឺជា​ជំនួយ​ហិ​រញ្ញ​វត្ថុ​ដ៏​សំ​ខាន់​មួយ ដើម្បី​បង្គ្រប់​ប្រាក់​ទិញ​ផ្ទះ ដែល​យើង​ស្រឡាញ់​បាន​ឆាប់រ​ហ័​ស ជា​ជាង​ចំណាយពេល​យូរ​ឆ្នាំ ដើម្បី​ស​ន្សំ​ប្រាក់​គ្រប់​ទិ​ញ​ផ្ទះ​នោះ​។ ដូច្នេះយើង​ត្រូវ​ស្វែង​រក​ធនាគារ​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ហិរញ្ញវត្ថុដ៏​ត្រឹមត្រូវ​មួយ សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជា​ទីស្រឡាញ់​។ ជាមួយគ្នា​នេះ ធនាគារ CIMB មាន​ក្តី​សោមនស្ស​រីករាយ ក្នុង​ការផ្តល់​នូ​វ​ការ​ប្រឹក្សា​យោបល់ និង​ស្វែង​រក​ដំណោះស្រាយ​ល្អ​បំ​ផុត​មួយ សម្រាប់​លោកអ្នក​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់៖

  • លោក ស្រេង ភារុណ ផ្នែក​ទីផ្សារ និង​ទំនាក់ទំន​ង ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី
  • ទូរ​សព្ទ​៖ (+៨៥៥)៩២ ៩៥៧ ៤៥៥
  • អ៊ីមែល​៖ phearun.sreng@cimb.com.kh

ដោយ៖ ថា ម៉ាលីដា

មតិយោបល់