• 2018-05-25 08:23:48
  • ព័ត៌មាន

ស្លាប់មួយឡានស្តែងៗ ខណៈកំពុង Live ហ្វេសប៊ុក​ពេល​បើកបរ (មានវីដេអូ)

  • 2018-05-25 08:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ ៩ នាក់ និង​នាក់​បើក​បរ​ម្នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ក្នុង​ប្រទេស ហុងគ្រី។

កាល​ពី​ថ្ងៃ អង្គារ​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរ​មួយ​កើត​ឡើង​រវាង​ឡាន​វ៉ែន ជាមួយ​នឹង​ឡាន​ដឹក​ខ្សាច់។ មុន​ពេល​កើត​ហេតុ គេ​ឃើញ​ឡាន​វ៉ែន​បើក​បរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ ៩ នាក់​ផ្សេង​ទៀត ខណៈ​ពេល​កំពុង Live ហ្វេសប៊ុក​បណ្ដើរ​បើកបរ​បណ្ដើរ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​បុក​ជាមួយ​ឡាន​ដឹក​ខ្សាច់​មក​ពី​ខាង​មុខ​តែ​ម្ដង ដោយសារ​អ្នក​បើក​បរ​កំពុង​ផ្តោត​មើល​ការ Live ហ្វេកប៊ុក។

ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​ស៊ើប​អង្កេត​ឃើញ​ថា​អ្នក​បើកបរ​មាន​ឈ្មោះ Petru Kalau អាយុ ៣៨​ឆ្នាំ ហើយ​អ្នក​រួម​ដំណើរ​ទាំង​អស់​ដែល​បាន​ស្លាប់​ សុទ្ធ​តែ​ជា​ជន​ជាតិ រ៉ូម៉ានី។ ចំណែក​ឯ​អ្នក​បើក​បរ​ឡាន​ដឹក​ខ្សាច់ បាន​រង​របួស​ធ្ងន់​ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

យ៉ាងណាមិញ យោង​តាម​អ្នកនាំពាក្យក្រសួងការបរទេសរ៉ូម៉ានី​ឲ្យ​ដឹង​ថា អាជ្ញាធរ​រ៉ូម៉ានី​នឹង​ធានា​រ៉ាប់​រង​ការ​ចំណាយ​ទាំង​ស្រុង​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​សាកសព​នៃ​ជន​រង​គ្រោះ​ទាំង​អស់៕

សូម​ទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់