• 2018-05-25 09:45:12
  • សុខភាព

ពិសេសម្ល៉េះ! គ្រូពេទ្យពីបរទេស ប្រកាសពិនិត្យនិងព្យាបាលជំងឺFree ក្នុងខណ្ឌ១នៅភ្នំពេញ

  • 2018-05-25 09:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សាភិបាល​សមាគមន៍​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​យុវជន​សម្តេច​តេជោ​ និងគ្រូពេទ្យបញ្ចប់ការសិក្សាពីក្រៅប្រទេស នឹងចុះ​ពិនិត្យ​ និង​ព្យាបាល​សុខភាព​ជូន​ប្រជា​ពលរដ្ឋ​ កម្មករ ​នយោជិត​ និង​បុគ្គលិក​ឯកជន ដោយ​ឥត​គិតថ្លៃ​ ​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ២០១៨ ​ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់ម៉ោង ៣សៀល។​

​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ចំនួន ១៦មុខ​​ដូចជា​៖ ជំងឺទូទៅ​ ពិនិត្យ​បឋម​ និងវាស់​សំពាធឈាម​ ជំងឺ​មនុស្ស​ចាស់ ជំងឺត្រចៀក​ ច្រមុះ​ បំពង់​ក​ ជំងឺភ្នែក​ ជំងឺសើស្បែក​ និងកាមរោគ​ ជំងឺ​ផ្លូវចិត្ត​ ជំងឺកុមារ​ ជំងឺ​វះកាត់​ និងសន្លាក់​ ជំងឺ​មាត់ធ្មេញ​ ពិនិត្យអេកូសាស្ត្រ​ រោគស្រ្តី​ និងពិនិត្យផ្ទៃពោះ​ អប់​រំសុខភាពសាធារណៈ ជំងឺតម្រង់​នោម​ វិភាគនិងមើលឈាម​ និងសេវាឱសថ​សាស្ត្រ៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់