• 2018-05-26 04:30:00
  • ព័ត៌មាន

រឿងធំ! គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ ប្រតិកម្ម​ខ្លាំងៗ​រឿង​មាន​ចិនសែ​បន្លំ​ឈ្មោះ​ជា​សិស្ស យក​ទៅ​បោក​គេ

  • 2018-05-26 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ទើប​តែ​មក​រស់​នៅ​កម្ពុជា​បាន​ជាង ១ ឆ្នាំ​ពិត​មែន តែ​អ្នក​គ្រូ​ហុងស៊ុយ ឡុង ណាលី ដែល​តែង​​លេច​មុខ​លើ​កញ្ចក់​ទូរទស្សន៍ PNN រូប​នេះ មាន​កេរ្តិ៍​ឈ្មោះ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្នាក់​មាន​ចិនសែ​ផ្សេង​បន្លំ​ឈ្មោះ​ជា​សិស្ស​របស់​អ្នក​គ្រូ​យក​ទៅ​ប្រើ​រៀប​ហុងស៊ុយ​ឲ្យ​គេ។

តប​នឹង​បញ្ហា​នេះ អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បាន​ចេញ​ប្រតិកម្ម​ហួស​ចិត្ត និង​បក​ស្រាយ​តាម​វីដេអូ Live លើ​ហ្វេសប៊ុក បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អ្នក​គ្រូ​មិន​ទាន់​បាន​​ទទួល​បង្រៀន​សិស្ស​ណា​ម្នាក់​នោះ​ទេ ហើយ​អ្នក​គ្រូ​ជា​មនុស្ស​តែ​ម្នាក់​គត់​ តំណាង​ឲ្យ​ស្ថាប័ន ចេញ​រៀប​ហុងស៊ុយ​ឲ្យ​ភ្ញៀវ​ផ្ទាល់។

យ៉ាង​ណា​ក៏​ដោយ ចិនសែ​ខិល​ខូច​ម្នាក់​នោះ មិន​ត្រូវ​បាន​ទម្លាយ​ឈ្មោះ​ឲ្យ​ដឹង​ឡើយ ខណៈ​ដែល​អ្នកគ្រូ ណាលី បាន​ប្រាប់​ថា សកម្មភាព​បន្លំ​ឈ្មោះ​ជា​សិស្ស​របស់​អ្នក​គ្រូ​ទៅ​រៀប​ហុងស៊ុយ​ឲ្យ​គេ កើត​ឡើង​ប្រមាណ​ជា ៣ ខែ​មក​ហើយ។

គ្រូ​ហុងស៊ុយ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ

អ្នកគ្រូ ណាលី បន្ត​ថា ចិនសែ​នោះ ទំនង​ជា​តាមដាន​កម្មវិធី​ហុងស៊ុយ​វិទ្យាសាស្ត្រ​លើ PNN ហើយ​យក​ទៅ​រៀប​ហុងស៊ុយ​ឆបោក​គេ។ ប៉ុន្តែ អ្វី​ដែល​អ្នកគ្រូ​ពន្យល់​ក្នុង PNN គឺ​មាន​តែ ១០% ប៉ុណ្ណោះ ដើម្បី​ពន្យល់​ហេតុ​ផល​វិជ្ជា​ហុងស៊ុយ​ដល់​អ្នក​ជឿ និង​អ្នក​ទស្សនា។

អ្នក​គ្រូ​ទើប​មក​ដល់​ខ្មែរ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ អ៊ីចឹង​មិន​អាច​មាន​សិស្ស​ឡើយ ព្រោះ​វិជ្ជា​ហុងស៊ុយ​ត្រូវ​រៀន​យ៉ាង​ហោច​ណាស់ ៤ ឯណោះ​នេះ សម្រាប់​សិស្ស​កំពូល​ឆ្លាត។ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នក​គ្រូ ណាលី។

អ្នកគ្រូ ណាលី​ បញ្ចប់ការសិក្សា​លើ​វិជ្ជា​ហុងស៊ុយ​ពី​ចិនសែ​ដើម​ជនជាតិ​ចិន​នៅ​ថៃ ហើយ​បច្ចុប្បន្ន​មាន​ភ្ញៀវ​យ៉ាង​ច្រើន​មក​រក ទាំង​អ្នក​សិល្បៈ ទាំង​មន្ត្រី​រាជការ ទាំង​អ្នក​រកស៊ី ខណៈ​ដែល​ភ្ញៀវ​ត្រូវ​រង់ចាំ​ យ៉ាង​ហោច​ណាស់ ២ ខែ​ ទើប​បាន​ជួប​មើល​ហុងស៊ុយ​។

ចង់​ដឹង​លម្អិត សូមមើលវីដេអូ Live ចាប់ពីនាទី ទី២៤ ទៅ៖

អត្ថបទ៖ សុផាត

មតិយោបល់