• 2018-05-26 03:00:35
  • សេដ្ឋកិច្ច

រីសតលំដាប់ពិភពលោក នឹងបង្ហាញខ្លួននៅខេត្តព្រះសីហនុ មុនដំណាច់ឆ្នាំ ២០១៨

  • 2018-05-26 03:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ ចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ​ដែល​មាន​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ប្រណីត​ សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ គ្រោង​នឹង​ដំណើរ​ការ​មុន​ដំណាច់​​ ឆ្នាំ ២០១៨​។​​

​គម្រោង​នេះ​ ​ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ RPB Investment ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ជា​កោះ​ឯកជន​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ ​ដែល​គម្រោង​នេះ​បាន​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ ​SIX SENSES ។

លោក Bohnenberge ប្រធាន​គម្រោង​ Six Senses ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ នៅ​ថ្ងៃទី ២៥ ឧសភា បង្ហើបថា គម្រោង​រីសត​ និង​សណ្ឋាគារ លំដាប់​ខ្ពស់​មួយ​នេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា​ ឆ្នាំនេះ។ យ៉ាងណាមិញ​ លោក​មិន​បាន​បង្ហាញ​ពីទំហំ​ទឹកប្រាក់​វិនិយោគ​ឡើយ ​ដោយ​រង់​ចាំ​ថ្ងៃ​សម្ពោធ​តែម្ដង។

លោក ឲ្យ​ដឹង​បន្ថែម​ថា ​Six Senses Group មាន​គម្រោង​សណ្ឋាគារ និងរីសត ​បែប​ប្រណីត​​នៅ​ក្នុង​ប្រទេស​ចំនួន ១១ ក្នុង​នោះ​មាន​ប្រទេស​ក្បែរ​ខាង​ ដូចជា​ ថៃ វៀតណាម ជាដើម។

គួរជម្រាបថា ​គម្រោង​រីសតនៅ​កោះ​ក្របី ​មាន​សាងសង់​​វីឡា​ចំនួន​ ​៤០​ ដោយ​វីឡា​នីមួយ​ៗ ​មាន​អាង​ហែល​ទឹក​១ , មាន​ភោជនីយ​ដ្ឋាន​ ចំ​នួន​ ០២, ​មាន​កន្លែង​កម្សាន្ត​ និង​កន្លែង​ស្ប៉ា៕ ​ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់