• 2018-05-26 04:17:05
  • សេដ្ឋកិច្ច

ច្បាស់ការ! កម្ពុជាបើកភ្លើងខៀវ​ ឲ្យគម្រោងអគ្គិសនីយក្ស២ សាងសង់ជាផ្លូវការ

  • 2018-05-26 04:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈរដ្ឋ​មន្ត្រី​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ​បាន​សម្រេច​ធ្វើការ​អនុម័ត​ឲ្យ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ ​ នៅ​ខេត្ត​ព្រះ​សីហនុ និង​គម្រោង​សាង​សង់​រោង​ចក្រ​ផលិត ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​នៅ​ខេត្ត​កំពង់​ស្ពឺ ​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃ​ទី ២៥ ខែ​ឧ​ស​​ភា ឆ្នាំ២០១៨ នៅ​វិមាន​សន្តិភាព។​​​

​គម្រោងវិនិយោគ​សាងសង់រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ ម៉េហ្គាវ៉ាត់​ តាម​ប្រព័ន្ធ (BOO) សាងសង់​ធ្វើ​ម្ចាស់​អាជីវកម្ម មានតម្លៃ​វិនិយោគ​សរុបជាង ១ ពាន់ ២លាន​ដុល្លារ​អា​​ម៉េរិក ​សម្រាប់​រយៈពេល​សម្បទាន​អាជីវកម្ម​៣៥ឆ្នាំ​។

អគ្គិសនី​ដុត​ធ្យូងថ្ម​ ​

ទី២. ​គម្រោ​ងវិនិយោគ​សាង​​សង់​រោង​ចក្រ​​ផលិត​អគ្គិសនីដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​អានុ​ភាព ​៦០ម៉េហ្គាវ៉ាត់ តាមប្រព័ន្ធ (BOO) មា​ន​​តម្លៃ​វិនិយោគ​សរុប​ជាង ​​៥៨លាន ដុល្លារ​អាម៉េរិក​ សម្រាប់​រយៈពេល​សម្បទានធ្វើ​អាជីវកម្ម​២០​​ឆ្នាំ។

អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ សូឡា

​ ​ការ​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ពី​គ្រប់ប្រភព ​គឺ​ក្នុង​គោល​បំណង​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​បង្កើត​សុខ​ដុមនីយភាពនៃ​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​តំបន់​ជនបទ រាជ​រដ្ឋាភិបាល​បាន​ជំរុញ​ការ​អភិវឌ្ឍអគ្គិស​នី​ភាវូបនី​យកម្ម​ជន​បទ​បន្ត​ទៀត​ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​​បាន​នូវ​គោល​ដៅ​ជាយុទ្ធសាស្រ្ត​ចំនួន​ពីរគឺ៖ ទី១-ដល់​ឆ្នាំ​២០២០ ភូ​មិ​​​ទាំង​អស់​ទូទាំង​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​ នឹង​មាន​អគ្គិសនី​ប្រើ​ប្រាស់​ពី​ប្រ​ភព​អគ្គិសនី​ផ្សេងៗ និង​​ទី​២-​ដល់​ឆ្នាំ​២០៣០ យ៉ាង​ហោច​៩០​ភាគរយនៃ​គ្រួសារ ​​ទាំង​អស់នៅទូ​ទាំងប្រទេស ​នឹង​មាន​អគ្គិសនី​ ដែល​មាន​គុណ​ភាព​ដូច​អគ្គិស​នី​ពី​ខ្សែ​បណ្តាញ​ជាតិប្រើប្រាស់។

គួរជម្រាបថា​ កម្ពុ​ជា ​​​អាច​ធ្វើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ឲ្យ​​ភូមិ​ចំនួន ​១១ ៥៥៨ ភូមិ ​ត្រូវ​ជា ​៨១.៥៨ភាគរយ នៃ​ចំនួន​ភូមិ​សរុប​រប​ស់​​ប្រទេស​​រួច​ហើយ។​

ប្រភព៖ AKP ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់