• 2018-05-26 04:52:47
  • សុខភាព

ពុលទៀតហើយ ! ពលរដ្ឋខេត្តក្រចេះ ៧៥នាក់ ពុលចំណីមួយប្រភេទ

  • 2018-05-26 04:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​បឋម​របស់​មន្ត្រី​សុខាភិបាល​ខេត្ត​ក្រចេះ ​មាន​​ពលរដ្ឋ​ចំនួន ៧៥​នាក់ នៅ​ភូមិ​ត្រពាំង​ទ្រាំង ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី  សង្ស័យ​ថា​ពុល​ចំណី​ បន្ទាប់​ពី​អ្នក​ទាំង​អស់​នោះ​បាន​ហូប​នំប៉័ង​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់ ស្ដីពី​ការ​ជំរុញ​ទីផ្សារ​ខ្នាត​តូច​ផលិតផល​ដំឡូងមី កាល​ពីល្ងាច​ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០១៨។

អ្នក​ជំងឺ​ទាំងអស់​នោះ មាន​អាការៈ​ ឈឺ​ក្អួត​ចង្អោរ និង​រាគ​ និង​​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង​នៅ​មណ្ឌល​សុខភាព​ខេត្ត​ក្រចេះ។

ដោយឡែក​​ហេតុ​ការណ៍​នេះ ក្រសួង​ជាប់​ពាក់ព័ន្ធ​កំពុង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ រហូត​មកទល់​ពេលមនេះ​ មិន​ទាន់​ជូន​ដំណឹង​នៅឡើយ​៕​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់