• 2018-05-26 06:29:10
  • ជំនឿ

វិហារ​ព្រះពុទ្ធ​ដ៏​ចំណាស់​រចនាបថ​ជប៉ុន​ កំពុង​ចាយ​រាង​នៅ​វៀតណាម

  • 2018-05-26 06:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិហារ​ចំណាស់​ដែល​ត្រូវ​បាន​សាងសង់​ឡើង​កាល​ពី​ឆ្នាំ ១៩០៥ ​តាម​លំនាំ​រចនាបថ​ជប៉ុន​នៅ​ក្នុង​ទីក្រុង​សៃហ្គន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ចំណាយ​ពេល​ប្រមាណ​១០​ឆ្នាំ​ដើម្បី​ជួសជុល​ឡើង​វិញ​ចាប់​ពី​ឆ្នាំ ២០០៦ ដល់ ២០១៦ ដើម្បី​ប្រែក្លាយ​វត្ត​ព្រះពុទ្ធ​​មួយ​នេះ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ។

វិហារ ខាញ់អាន (Khanh An) ល្បីល្បាញ​ដោយសារ​ស្ថាបត្យកម្ម​តាម​បែប​ជប៉ុន។ ទី​សក្ការបូជា​ព្រះពុទ្ធ​នេះ​រង​ការ​ខូចខាត​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​អំឡុង​ប្រទេស​វៀតណាម​ស្ថិត​ក្រោម​អាណានិគម​បារាំង​ចន្លោះ​ពី​ឆ្នាំ ១៨៥៨ ដល់ ឆ្នាំ ១៩៤៥។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក Vietnam Express។

ខុស​ពី​អារាម​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម វត្ត​ខាញ់អាន​ គ្មាន​រូប​នាគ ឬ ​រូប​ចម្លាក់​ឡើយ។ ជា​វិហារ​ធ្វើ​ពី​ឈើ មាន​ឆ្នូត​លឿង​និង​ក្រហម មាន​តាំង​ចង្កៀង​គោម​ពណ៌ស​លើ​ដំបូល។ ​ចំ​កំពូល​វិហារ មាន​បង្គោល​ពណ៌​មាស​លើ​ដំបូល ដែល​គេ​អាច​​ឃើញ​សំណង់​ប្រភេទ​នេះ​នៅ​តាម​វត្តអារាម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជប៉ុន។

នៅ​តាម​ទីធ្លា​វត្ត​ មាន​​បង្គោល​គោម​ភ្លើង​ធ្វើ​ពី​ឈើ និង ក្រដាស ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ជប៉ុន ហើយ​នៅ​រៀងរាល់​ថ្ងៃ​សីល ឬ ពិធីបុណ្យ​នានា​តាម​បែប​សាសនាព្រះពុទ្ធ ចង្កៀង​គោម​ទាំង​នោះ​ត្រូវ​គេ​ដុត​បំភ្លឺ​ឡើង។

ចង់​ដឹង​ថា​ព្រះវិហារ​ព្រះពុទ្ធ​រចនាបថ​ជប៉ុន​នៅ​កណ្ដាល​ក្រុង​សៃហ្គន​នេះ​ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់