• 2018-05-26 10:24:26
  • សេដ្ឋកិច្ច

ក្រុមហ៊ុនបរទេស១ មកចែចូវកម្ពុជា បោះទុនលើគម្រោងវិស័យទេសចរណ៍ខ្នាតធំ

  • 2018-05-26 10:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តំណាង​ក្រុមហ៊ុន​បរទេស​ប្រចាំ​នៅតំបន់​អាស៊ីអាគ្នេយ៍​ បាន​ប្រកាស​ស្វែងរក​ដៃគូ​វិនិយោគ​កម្ពុជា​លើ​គម្រោង​រីសត​ខ្នាតធំ​ នៅ​លើ​​កោះ​ការា​បៀន​ភាគ​ខាង​កើត​នៃប្រទេស Saint-Kitts & Nevis តាម​រយ:​កម្មវិធី​វិនិយោគ​ដើម្បី​ទទួល​បាន​សញ្ជាតិ​ទី២​ ។

កោះការា​បៀន​ភាគ​ខាង​កើត​នៃប្រទេស Saint-Kitts & Nevis

​​​ ​​Range Developments ​​ក្រុមហ៊ុន​តំណាង​ផ្លូវការ​នៅ​កម្ពុជា ​សហការ​ជាមួយ​ក្រុមហ៊ុន​ Harvey Law Group បង្កើត​​តំបន់​លំហែ​កាយ​ខា្នត​យក្ស​​​ហៅថា​ Six Senses Saint-Kitts & Nevis នៅប្រទេស​ខាងលើ ដោយ​យក​ម៉ាក​យីហោ​ក្រុមហ៊ុន​សណ្ឋាគារ​និង​រីសត​លំដាប់​ពិភព​លោក​​​ឈ្មោះ​ថា ​Six Senses ។

​ថ្លែង​ក្នុង​សន្និសីទ​ កាល​ពីថ្ងៃទី​ ២៥​ ឧសភា ឆ្នាំ ២០១៨ ​លោក Bastien Trelcat ​តំណាង​ក្រុមហ៊ុន​អន្តោ​ប្រវេសន៍​ឈាន​មុខគេគឺ Harvey Law Group ​បញ្ជាក់​ថា ​តាម​រយៈ​គម្រោង​នេះ ប្រជាជន​កម្ពុជា​ ជា​ពិសេស​អ្នក​​វិនិយោគ​ដែល​ចង់​ចូលរួម​ជាមួយ​ពួក​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ ប៉ុន្តែ​ត្រូវស្វែង​យល់​លក្ខខណ្ឌ​ជាមុន​សិន​។

​​កញ្ញា​ វណ្ណសុគន្ធ និមល ​ប្រធានផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្មនៃ​ក្រុមហ៊ុន​ Range Developments​ ប្រចាំ​កម្ពុជា​ ឲ្យ​ដឹង​ថា ​ការ​វិនិយោគ​នេះ​ នឹង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​វិនិយោគ ​និង​ក្រុម​គ្រួសារ​ដាក់ពាក្យ​ស្នើសុំ​សញ្ជាតិ តាមរយៈ​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល របស់​ប្រទេស​St. Kitts & Nevis។ ​

​ការ​វិនិយោគ​ចំនួន​ ២២ម៉ឺនដុល្លារអាមេរិក ពោល​គឺស្មើ ១ហ៊ុន​ និង​ទទួល​បាន​សញ្ជាតិ​ទី២ ដោយ​មិន​បាច់​មាន​ទិដ្ឋការ​ទៅ​ប្រទេស​មហា​អំណាច​ ដូច​អាមេរិក​ និង​អង់គ្លេស​ឡើយ​។ យ៉ាងណាមិញ សម្រាប់​អ្នកមានចំណាប់អារម្មណ៍ អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុនដែលមានទីតាំង Exchange Square រាជធានីភ្នំពេញ បានផងដែរ។ តំណាង​ក្រុមហ៊ុន​ បន្ថែម។

គួរជម្រាបថា ក្រុមហ៊ុន Six Senses បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក អភិវឌ្ឍកោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ ដែល​គេ​​ស្គាល់​ថា​ជា​កោះក្របី​ ចម្ងាយ​ប្រហែល​ ៧ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ មាន​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​ទៅ​ជា​រមណីយ​ដ្ឋាន​ប្រណីត​ សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ ដែលគ្រោង​នឹង​ដំណើរ​ការ​មុន​ដំណាច់​​ ឆ្នាំ ២០១៨​ ៕

ចុចអានបន្ត​៖

   

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់